November 25, 2017

You are here:
ការភ័យខ្លាចគេទៅចោលយើង

នៅពេល​ដែល​កូន​ប្រុស​ខ្ញុំ​ចាប់​ផ្តើម​ចូល​រៀន​សាលា​មេត្តេយ្យ នៅ​ថ្ងៃ​ដំបូង គាត់​បាន​ស្រែក​យំថា “ខ្ញុំ​មិន​ចូល​ចិត្ត​សាលា​រៀន​ទេ”។ ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា “ថ្វីដ្បិត​តែ​ប៉ា និង​ម៉ាក់​មិន​បាន​នៅ​សាលា​រៀន​ជា​មួយ​កូន​មែន តែ​ប៉ា និង​ម៉ាក់​អធិស្ឋាន​ឲ្យ​កូន។​ ម្យ៉ាង​ទៀត ព្រះ​យេស៊ូវ​ទ្រង់​គង់​នៅ​ជា​មួយ​កូន​ជា​និច្ច”។ តែ​កូន​ប្រុស​ខ្ញុំ​ក៏​បាន​លើក​ហេតុ​ផល​ថា “តែ​កូន​មិន​ដែល​ឃើញ​ទ្រង់​ទេ!” ពេល​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ឱប​វា ហើយ​និយាយ​ថា “ព្រះ​អង្គ​គង់​នៅ​ក្នុង​កូន​ជា​និច្ច។ ទ្រង់​មិន​ដែល​ចាក​ចេញ​ពី​កូន​ឡើយ”។ កូន​ប្រុស​ខ្ញុំ​ក៏​មាន​ការ​ប៉ះពាល់​ចិត្ត ហើយ​ក៏​បាន​និយាយ​ថា “បាទ ទ្រង់​គង់​នៅ​ក្នុង​កូន​មែន”។ មិន​មែន​មាន​តែ​ក្មេង​ៗ​ទេ ដែល​ភ័យ​ខ្លាច​គេ​ទៅ​ចោល។ នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់​នៃ​ជីវិត យើង​ជួប​ពេល​ដែល​យើង​ត្រូវ​ឃ្លាត​ចេញ​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់ ជួន​កាល ដោយ​សារ​យើង​ត្រូវ​រស់​នៅ​ក្នុង​ទីតាំង​ភូមិ​សាស្រ្ត​ខុស​គ្នា ហើយ​ជួន​កាល ដោយ​សារ​សេចក្តី​ស្លាប់​ធ្វើ​ឲ្យ​យើង​បែក​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា ទោះ​បី​ជា​យើង​មាន​អារម្មណ៍​ថា គេ​បាន​បោះ​បង់​យើង​ចោល​ក៏​ដោយ ក៏​ព្រះ​ទ្រង់​មិន​ដែល​បោះ​បង់​យើង​ចោល​ឡើយ។ ទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។ ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​ជា​ព្រះ​ដ៏​កម្សាន្ត​ចិត្ត និង​ព្រះ​ដ៏​ជា​ជំនួយ ឲ្យ​យាង​មក​គង់​នៅ​ជា​មួយ​យើង និង​នៅ​ក្នុង​យើង​ជា​រៀង​រហូត(យ៉ូហាន ១៤:១៥-១៨)។ យើង​ជា​កូន​ស្ងួន​ភ្ញារ​របស់​ទ្រង់។ កូន​ប្រុស​របស់​ខ្ញុំ​បាន​រៀន​ទុក​ចិត្ត​លើ​ព្រះ ហើយ​ខ្ញុំ​ក៏​រៀន​ទុក​ចិត្ត​ទ្រង់​ផង​ដែរ។ ខ្ញុំ​មិន​អាចមើល​ឃើញ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​មិន​ខុស​ពី​កូន​ប្រុស​ខ្ញុំ​ឡើយ តែ​ខ្ញុំ​បាន​ពិសោធន៍​នឹង​អំណាច​ចេស្តា​ទ្រង់ ពេល​ដែល​ទ្រង់​បាន​លើក​ទឹក​ចិត្ត និង​ដឹក​នាំ​ខ្ញុំ ពេល​ដែល​ខ្ញុំ​បាន​អាន​ព្រះ​បន្ទូល​ទ្រង់។ ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ…

Read article