November 29, 2017

You are here:
ពេលដែលជីវិតធ្លាក់ចុះ

លោក​ស៊ី អេស លូវីស(C. S. Lewis) និង​បង​ប្រុស​គាត់ វ៉រិន(Warren) បាន​រង​ទុក្ខ​លំបាក ជា​ច្រើន​ត្រី​មាស នៅ​សាលា​វីន​យ៉ាត ជា​សាលា​ដែល​មាន​បន្ទប់​ស្នាក់​នៅ ​និង​អាហារ​សម្រាប់​សិស្ស​ប្រុស​។ នា​យក​សាលា​ជា​មនុស្ស​ឃោរឃៅ ដែល​បាន​ធ្វើ​ឲ្យ​ការ​រស់​នៅ​មាន​ភាព​វេទនា​យ៉ាង​ខ្លាំង ដល់​សិស្ស​នីមួយ​ៗ ដែល​ស្នាក់​នៅ​និង​រៀន​នៅ​ទីនោះ​។ ជា​ច្រើន​ទសវត្សរ៍​ក្រោយ​មក លោក​វ៉រិន​ក៏​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា​ “សព្វថ្ងៃនេះ ខ្ញុំ​មាន​អាយុ​៦៤​ឆ្នាំ​ហើយ។ ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប​ស្ថាន​ភាព​ណា ដែល​ពិបាក​ជាង​កាល​ខ្ញុំ​នៅរៀន​នៃ​សាលា​វិន​យ៉ាត​ឡើយ”។ មនុស្ស​ភាគ​ច្រើន​អាច​រំឭក​អំពី​ពេល​ដ៏​ខ្មៅ​ងងឹត និង​ពិបាក ដែល​ខ្លួន​ធ្លាប់​ឆ្លង​កាត់​កាល​ពី​មុខ មិន​ខុស​ពី​អ្នក​ទាំង​ពីរ​ឡើយ រួច​អរ​ព្រះគុណ​ព្រះ ដែល​ប្រទាន​ពរ​ឲ្យ​ខ្លួន​ មាន​ការ​រស់នៅ​ដែល​ប្រសើរ​ជាង​មុខ។ បទ​គម្ពីរ​ទំនុក​ដំកើង ៤០:១-៥ បាន​កត់​ត្រា​អំពី​សម័យ​ដែល​ជីវិត​របស់​ស្តេច​ដាវីឌ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ស្រែក​អំពាវ​រក​ព្រះ​អម្ចាស់ ដែល​បាន​ជួយ​សង្រ្គោះ​ទ្រង់។​ ព្រះ​អម្ចាស់​ក៏​បាន​ស្រង់​ទ្រង់ “ចេញ​ពី​អន្លង់​គួរ​ស្បើម” ឲ្យ​រួច​ពី “​ភក់​ស្អិត” ក៏​ដាក់​ជើង​ទ្រង់​លើ​ថ្ម​ដា ព្រម​ទាំង​តាំង​ជំហាន​ទ្រង់​ឲ្យ​ខ្ជាប់​ខ្ជួន(ខ.២)។ ស្តេច​ដាវីឌ​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា “ទ្រង់​បាន​បណ្តាល​ឲ្យ​មាន​ទំនុក​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ គឺ​ជា​សេចក្តី​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ”(ខ.៣)។ តែ​ក្នុង​ជីវិត​យើង យើង​អាច​ជួប​ទុក្ខ​ព្រួយ និង​ភាព​អស់​សង្ឃឹម​ជា​ញឹក​ញាប់ បាន​ជា​យើង​ត្រូវ​ការ​ទ្រង់​ជួយ​រំដោះ​យើង​ឲ្យ​រួច ម្តង​ហើយ​ម្តង​ទៀត។ យ៉ាង​ណា​មិញ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៤០ បាន​ចែង​អំពី​ការ​ដែល​ស្តេច​ដាវីឌ​បាន​ទូល​អង្វរ​ព្រះ​អម្ចាស់​ជា​ថ្មី​ម្តង​ទៀត សូម​សេចក្តី​មេត្តា សេចក្តី​សប្បុ​រស និង​សេចក្តី​ពិត…

Read article