ការពិនិត្យមើលខ្លួនឯង
តាំងពីយូរមកហើយ មុនពេលគេចេះច្នៃបង្កើតកញ្ចក់ ឬបន្ទះរលោងសម្លាប់ឆ្លុះមុខ មនុស្សកម្រនឹងបានឆ្លុះមើលមុខខ្លួនឯងណាស់។ កាលនោះ ពួកគេអាចឆ្លុះមើលមុខខ្លួនឯង នឹងទឹកថ្លុក ទឹកអូរ ទឹកពាង ។ល។ តែបន្ទាប់ពីគេបានច្នៃបង្កើតកញ្ចក់មក របៀបនៃការឆ្លុះមើលមុខក៏មានការផ្លាស់ប្តូរ។ ហើយក្រោយមក ការច្នៃបង្កើតកាំមេរ៉ាថតរូប បាននាំឲ្យយើងអាចមើលរូបភាពរបស់ខ្លួនឯង តាមរបៀបដែលកាន់តែទាក់ទាញបានមួយកម្រឹតទៀត។ សព្វថ្ងៃនេះ រូបថតបានធ្វើជាវត្ថុដែលផ្តិតយករូបភាពយើង សម្រាប់ឲ្យយើងទុកមើលបានពេញមួយជីវិត។ យើងអាចរក្សាទុករូបថត នៅក្នុងអាល់ប៊ុមរូបថត និងនៅក្នុងសៀវភៅប្រវត្តិគ្រួសារ ដែលយើងអាចយកមកមើលម្តងហើយម្តងទៀត តែវាក៏អាចមានផលវិបាក សម្រាប់សុខុមាលភាព ខាងវិញ្ញាណរបស់យើងផងដែរ។ ការសប្បាយនៅក្នុងការមើលរូបភាពខ្លួនឯង អាចធ្វើឲ្យយើងផ្តោតទៅលើរូបសម្បត្តិខាងក្រៅរបស់យើងពេក ហើយធ្វើឲ្យយើងមិនសូវចាប់អារម្មណ៍ ចំពោះការពិនិត្យមើលវិញ្ញាណរបស់យើង ដែលនៅខាងក្នុង។ ការពិនិត្យមើលខ្លួនឯង មានសារៈសំខាន់ ចំពោះខុសភាពខាងវិញ្ញាណរបស់យើង។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងពិនិត្យមើលខ្លួនឯង ដើម្បីកុំឲ្យយើងទទួលលទ្ធផលអាក្រក់ ពីការសម្រេចចិត្តធ្វើអំពើបាប។ ការនេះសំខាន់ណាស់ បានជាព្រះគម្ពីរបានចែងថា យើងមិនអាចចូលរួម នៅក្នុងពិធីលៀងព្រះអម្ចាស់ ដោយមិនឆែកពិនិត្យមើលខ្លួនឯងជាមុនបានឡើយ(១កូរិនថូស ១១:២៨)។ ការឆែកពិនិត្យមើលខ្លួនឯង មិនគ្រាន់តែជួយឲ្យយើងមានទំនាក់ទំនងល្អជាមួយព្រះប៉ុណ្ណោះទេ តែក៏ជួយឲ្យយើងមានទំនាក់ទំនងល្អជាមួយអ្នកដទៃផងដែរ។ ពិធីលៀងព្រះអម្ចាស់ ជាការរំឭក អំពីរូបកាយព្រះគ្រីស្ទ ហើយយើងមិនអាចប្រារព្ធពិធីនេះបានត្រឹមត្រូវឡើយ បើសិនជាយើងមិនបានរស់នៅ ដោយសុខុដមជាមួយគ្រីស្ទបរិស័ទដទៃទៀតទេនោះ។ ការមើលឃើញ និងការសារភាពអំពើបាបរបស់យើង ជួយលើកដំកើងឲ្យមានការរួបរួម…
Read article