December 5, 2017

You are here:
អត្ថន័យនៃពិធីបុណ្យណូអែល

កាល​ពី​ជាង​៥០​ឆ្នាំ​មុន កម្ម​វិធី​ទូរទស្សន៍​មួយ ដែល​មាន​ចំណង​ជើង​ថា ពីធី​បុណ្យ​ណូ​អែល​របស់​លោក​ឆាលី ប្រោន(Charlie Brown) ត្រូវ​បាន​គេ​ចាក់​ផ្សាយ នៅ​តាម​ទូរទស្សន៍​អាមេរិក​ជា​លើក​ដំបូង។ ​នា​យក​ប្រតិបត្តិ​នៃ​បណ្តាញ​ទូរទស្សន៍​ខ្លះ យល់​ថា កម្ម​វីធី​នេះ នឹង​គ្មាន​គេ​ចាប់​អារម្មណ៍ ហើយ​ខ្លះ​ទៀត​បារម្ភ​ថា ការ​ដក​ស្រង់​ខ​គម្ពីរ នៅ​ក្នុង​កម្ម​វិធី​មួយ​នេះ នឹង​ធ្វើ​ឲ្យ​ទស្សនិក​ជន​ដែល​មិន​មែន​ជា​គ្រីស្ទប​រិស័ទ មាន​ការ​មិន​សប្បាយ​ចិត្ត។ អ្នក​ខ្លះ​ទៀត​ចង់​ឲ្យ​លោក ឆាល ស៊ូល(Charles Schulz) ដែល​ជា​អ្នក​បង្កើត​កម្ម​វិធី​នេះ លុប​រឿង​ណូអែល ចេញ​ពី​កម្ម​វិ​ធីទូរទស្សន៍ តែ​លោក​ស៊ូល​នៅ​តែ​ទទូច​ឲ្យ​គេ​ចាក់​ផ្សាយ។ កម្ម​វិធី​ទូរទស្សន៍​នេះ ក៏​បាន​ទទួល​ជោគ​ជ័យ​ភ្លា​មៗ ហើយ​គេ​ក៏​បាន​ចាក់ផ្សាយ​ឡើង​វិញ ជា​រៀង​រាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ១៩៦៥រៀង​មក។ លោក​ឆាលី ប្រោន ជា​អ្នក​ដឹក​នាំ​ការ​សម្តែង​ល្ខោន​បុណ្យ​ណូអែល សម្រាប់​កុមារ។ គាត់​មាន​ការ​នឿយ​ណាយ និង​ការ​បាក់​ទឹកចិត្ត ដោយ​សារ​វិញ្ញាណ​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម ក្នុង​រដូវ​កាល​បុណ្យ​ណូអែល បាន​ប្រែ​ជា​ផ្តោត​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​អំពី​ផលិត​ផល​ផ្សេង​ៗ ក្នុង​រដូវ​កាល​ដ៏​មាន​អំណរ​នេះវិញ​។ ពេល​នោះ ​គាត់​ក៏​បានសួរ​គេ​ថា តើ​មាន​នរណា​អាច​ប្រាប់​គាត់ អំពី​អត្ថ​ន័យ​ដ៏​ពិត​នៃ​ពិធីបុណ្យ​ណូអែល? លោក​ឡាយនើស(Linus) ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ លូកា ២:៨-១៤ ដែល​រួម​មាន​បទ​គម្ពីរ​ដែល​ចែង​ថា​ “ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត្រដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ហើយ​នេះ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះឱរស​១​រុំ​នឹង​សំពត់​ផ្តេក​នៅ​ក្នុង​ស្នូក…

Read article