អ្នកបម្រើដ៏ស្មោះត្រង់
លោកម៉ាដាលេណូ(Madaleno) ជាអ្នករៀបឥដ្ឋ។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បត្តិ៍ គាត់បានសង់ជញ្ជាំងផ្ទះ និងជួសជុលដំបូល។ គាត់ជាមនុស្សស្ងាត់ស្ងៀម គួរឲ្យជឿជាក់បាន ហើយខិតខំធ្វើការ។ បន្ទាប់មក ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ គាត់ឡើងទៅលើភ្នំ ដើម្បីបង្រៀនព្រះបន្ទូលព្រះ។ លោកម៉ាដាលេណូបាននិយាយភាសា ណាហួត(Nahuatl ដែលជាក្រៀមភាសារបស់ជនជាតិមិចស៊ិចកូ) ដូចនេះ គាត់អាចផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវ យ៉ាងងាយស្រួល ដល់ប្រជាជនក្នុងតំបន់នោះ។ ពេលគាត់មានអាយុ៧០ឆ្នាំ គាត់នៅតែធ្វើការដោយដៃ ក្នុងការសាងសង់ផ្ទះឲ្យគេ តែគាត់ក៏បានរួមចំណែកនៅក្នុងការបង្កើតមហាគ្រួសារនៃព្រះផងដែរ។ ជីវិតគាត់បានទទួលការគំរាមកំហែង ជាច្រើនដង។ គាត់បានគេងនៅកណ្តាលវាល ហើយប្រឈមមុខនឹងការស្លាប់ ដោយសារគ្រោះថ្នាក់រថយន្ត និងការធ្លាក់ពីកន្លែងខ្ពស់។ គេបានបណ្តេញគាត់ចេញពីក្រុង។ តែគាត់គិតថា ព្រះបានត្រាស់ហៅគាត់ ឲ្យបម្រើទ្រង់ ហើយគាត់ក៏បានធ្វើដោយអំណរ។ គាត់បានជឿថា មនុស្សត្រូវស្គាល់ព្រះអម្ចាស់ បានជាគាត់ពឹងផ្អែកលើទ្រង់ ដើម្បីទទួលបាននូវកម្លាំង ដែលគាត់ត្រូវការ។ ភាពស្មោះត្រង់របស់លោកម៉ាដាលេណូ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពស្មោះត្រង់របស់លោកកាលែប និងលោកយ៉ូស្វេ ពេលដែលអ្នកទាំងពីរត្រូវបានលោកម៉ូសេចាត់ឲ្យទៅសង្កេតមើលទឹកដីសន្យា ហើយវិលត្រឡប់មករាយការណ៍ដល់ជនជាតិអ៊ីស្រាអែលវិញ(ជនគណនា ១៤:៦-១៣)។ ពួកឈ្លបដទៃទៀត ដែលទៅជាមួយគាត់មានការភ័យខ្លាច ចំពោះមនុស្សដែលរស់នៅទីនោះ តែលោកកាលែប និងលោកយ៉ូស្វេបានទុកចិត្តលើព្រះ ហើយជឿថា ទ្រង់នឹងជួយពួកគេ…
Read article