ដង្វាយដ៏ឥតខ្ចោះ
ជារៀងរាល់ឆ្នាំ សួនច្បាររុក្ខសាស្រ្តប្រចាំតំបន់ដែលខ្ញុំរស់នៅ តែងតែធ្វើជាម្ចាស់កម្មវិធីបុណ្យណូអែល ជាអន្តរជាតិ។ ការតាំងពិពណ៌ដែលខ្ញុំចូលចិត្តជាងគេ គឺការតាំងបង្ហាញអំពីកំណើតព្រះយេស៊ូវ តាមប្រពៃណីជនជាតិបារាំង។ ក្នុងការតាំងពិពណ៌នោះ គេមិនបានដាក់រូបអ្នកគង្វាល និងអ្នកប្រាជ្ញដែលកាន់ដង្វាយ មាស កំញាន និងជ័រល្វីងទេស នៅជុំវិញស្នូកសត្វ តាមទំនៀមទម្លាប់នៃការតាំងបង្ហាញនោះទេ ផ្ទុយទៅវិញ គេបានដាក់រូបអ្នកភូមិជនជាតិបារាំង នាំយកដង្វាយមកថ្វាយព្រះឱរសយេស៊ូវវិញ។ ដង្វាយនោះមាន នំប៉័ង ស្រាទំពាំងបាយជូរ ប្រូម៉ា ផ្កា និងវត្ថុដទៃទៀត ដែលព្រះបានប្រទានឲ្យពួកគេមានលទ្ធភាពផលិត។ ការនេះបានរំឭកខ្ញុំ អំពីក្រឹត្យវិន័យគ្រាសញ្ញាចាស់ ដែលបង្គាប់ឲ្យនាំផលផ្លែដំបូង ចូលទៅក្នុងដំណាក់ព្រះអម្ចាស់(និក្ខមនំ ២៣:១៦-១៩)។ ការតាំងបង្ហាញមួយនេះ ជាការបកស្រាយឲ្យយើងដឹងថា អ្វីៗដែលយើងមានគឺសុទ្ធតែមកពីព្រះ ដូចនេះ យើងត្រូវថ្វាយដល់ព្រះ នូវរបស់អ្វីដែលទ្រង់បានប្រទានមកយើង។ ពេលសាវ័កប៉ុលបានបង្រៀនពួកជំនុំនៅក្រុងរ៉ូម ឲ្យថ្វាយខ្លួនជាដង្វាយដ៏រស់ដល់ព្រះ គឺគាត់កំពុងប្រាប់ពួកគេ ឲ្យថ្វាយដល់ព្រះ នូវអ្វីដែលទ្រង់បានប្រទានពួកគេ រួមទាំងរូបកាយរបស់ពួកគេ(រ៉ូម ១២:១)។ ការនេះគឺរាប់បញ្ចូលអំណោយ ដែលទ្រង់ប្រទានពួកគេ ក៏ដូចជាសមត្ថភាពដែលពួកគេមាន ក្នុងការចិញ្ចឹមជីវិត។ យើងដឹងថា ព្រះបានប្រទានពួកគេ ឲ្យមានសមត្ថភាពពិសេស។ អ្នកខ្លះមានអំណោយទានផ្នែកតន្រ្តី ដូចស្តេចដាវីឌ(១សាំយ៉ូអែល ១៦:១៨)។ អ្នកខ្លះមានជំនាញផ្នែកចម្លាក់ ដូចលោកបេតសាលាល…
Read article