December 9, 2017

You are here:
បានរួចពីទោសដែលសមនឹងទទួល

មាន​ពេល​មួយ ​មន្រ្តី​ប៉ូលីស​ម្នាក់​បាន​បញ្ឈប់​រថយន្ត​របស់​ស្រ្តី​ម្នាក់ ដោយ​សារ​កូន​ស្រីគាត់​មិន​បាន​អង្គុយ​ក្នុង​កៅអី​សុវត្ថិ​ភាព​សម្រាប់​ក្មេង​តូច ដែល​ច្បាប់​បាន​តម្រូវ។ ពេល​នោះ គាត់​អាច​ចេញ​បង្កាន់​ដៃ​ផាក​ពិន័យ សម្រាប់​ការ​ធ្វើ​ខុស​ច្បាប់​ចរាចរណ៍ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​សុំ​ឲ្យ​អ្នក​ទាំង​ពីរ​ទៅ​ជួប​គាត់ នៅ​ហាង​ទំនិញ​នៅ​ក្បែរ​នោះ។ គាត់​ក៏​បាន​ទិញ​កៅ​អី​សុវត្ថិ​ភាព​ឲ្យ​ពួក​គេ។ ម្តាយ​ក្មេង​ស្រី​នោះ​កំពុង​ឆ្លង​កាត់​ពេល​ដ៏​ពិបាក ហើយ​មិន​មាន​លទ្ធ​ភាព​ទិញ​កៅ​អី​សុវត្ថិភាព​ឲ្យ​កូន​ស្រី​គាត់​ទេ។ ស្រី្ត​ជា​ម្តាយ​គួរ​តែ​ទទួល​ការ​ផាក​ពិន័យ ដោយ​សារ​ការ​ធ្វើ​ខុ​ស​ច្បាប់ តែ​ផ្ទុយ​ទៅ​វិញ នាង​បែរ​ជា​បាន​ទទួល​អំណោយ​ពី​មន្ត្រី​ប៉ូលីស​ចិត្ត​ល្អ។ អ្នក​ដែល​ស្គាល់​ព្រះ​គ្រីស្ទ ក៏​បាន​ពិសោធន៍​នឹង​រឿង​ដ៏​ល្អ​ដូច​នេះ​ផង​ដែរ។ យើង​ម្នាក់​ៗ​សម​នឹង​ទទួល​ទោស សម្រាប់​ការ​បំពាន​ក្រឹត្យ​វិន័យ​របស់​ព្រះ(សាស្តា ៧:២០)។ តែ​ដោយ​សារ​ព្រះ​យេស៊ូវ នោះ​យើង​ក៏​បាន​ទទួល​ព្រះ​គុណ​ព្រះ   ដែល​យើង​មិន​សម​នឹង​ទទួល​។ ព្រះ​គុណ​ព្រះ បាន​រំដោះ​យើង ឲ្យ​រួច​ពី​លទ្ធ​ផល​នៃ​អំពើ​បាប​របស់​យើង ដែល​ជា​សេចក្តី​ស្លាប់ និង​ការ​ដាច់​ចេញ​ពី​ព្រះ​អស់​កល្ប​ជា​និច្ច(រ៉ូម ៦:២៣)។ “​យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់”(អេភេសូរ ១:៧)។ អ្នក​ខ្លះ​បាន​ឲ្យ​និយម​ន័យ​ថា ព្រះ​គុណ​ព្រះ​ គឺ​ជា “សេចក្តី​ស្រឡាញ់​ដែលបង្ហាញ​ចេញ​តាម​ការ​ប្រព្រឹត្ត”។​ ពេល​ដែល​ស្រ្តី​ជា​ម្តាយ​រូប​នោះ បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​រំភើប​នេះ​ហើយ គាត់​ក៏​បាន​និយាយ​ប្រាប់​មន្ត្រី​ប៉ូលីស​នោះ​ថា “ខ្ញុំ​នឹង​អរ​ព្រះ​គុណ​ព្រះ​ជា​និច្ច! …ពេល​ណា​ខ្ញុំ​មាន​លុយ​ល្មម​នឹង​ទិញ​កៅ​អី​សុវត្តិ​ភាព ខ្ញុំ​នឹង​យក​លុយ​នោះ​ទៅ​ជួយ​អ្នក​ដទៃ​ទៀត”។ ការ​ឆ្លើយ​តប ដោយ​ការ​ដឹង​គុណ និង​ដោយ​ចិត្ត​ទូលាយ ចំពោះ​អំណោយ​របស់​មន្ត្រី​ប៉ូលីស​យ៉ាង​ដូច​នេះ ជា​ឧទារហណ៍​គំរូ​ដែល​លើក​ទឹក​ចិត្ត ដល់​យើង​រាល់​គ្នា ដែល​បាន​ទទួល​អំណោយ​នៃ​ព្រះ​គុណ​ព្រះ!-Jennifer Benson…

Read article