December 16, 2017

You are here:
ការប្រើព្រះនាមព្រះជាអសាឥតការ

នៅ​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​មិត្ត​ភក្តិ​ម្នាក់ អំពី​ការ​ប្រើ​ប្រាស់​ព្រះ​នាម​ព្រះ ក្នុង​ផ្លូវ​ខុស។ ខ្ញុំ​បាន​ចាត់​ទុក​គាត់​ជា​គ្រូ​ខាង​វិញ្ញាណ​របស់​ខ្ញុំ។ បទ​គម្ពីរ​និក្ខមនំ ២០:៧ បាន​ចែងថា “កុំ​ឲ្យ​ចេញ​ព្រះនាម​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះនាម​ទ្រង់ ជា​អសារ​ឥត​ការ​នោះ​ទេ”(និក្ខមនំ ២០:៧)។ យើង​ប្រហែល​ជា​គិត​ថា បទ​គម្ពីរ​នេះ​គ្រាន់​តែ​សំដៅ​ទៅ​លើ​ការ​ប្រើ​ព្រះ​នាម​ព្រះ នៅ​ក្នុង​ការស្បថ ឬ​ប្រើ​ព្រះ​នាម​ទ្រង់​ផ្តេស​ផ្តាស ឬ​ខ្វះ​ការ​គោរព។ ប៉ុន្តែ គ្រូ​របស់​ខ្ញុំ​កម្រ​នឹង​ភ្លេច​ឆក់​ឱកាស​បង្រៀន​ខ្ញុំ អំពី​សេចក្តី​ជំនឿ​ដ៏​ពិត​ណាស់។​ គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​គិត​អំពី​ទង្វើរ​ផ្សេង​ទៀត​របស់​យើង ដែល​មិន​បាន​គោរព​ព្រះ​នាម​ព្រះ។​ ឧទាហរណ៍ ពេល​ខ្ញុំ​បដិសេធន៍​មិន​ព្រម​ទទួល​យោបល់​ពី​អ្នក​ដទៃ ហើយ​និយាយ​ថា “ព្រះ​បាន​ប្រាប់​ខ្ញុំ​ឲ្យ ទៅ​តាម​ផ្លូវ​នេះ​ទេ”។ ក្នុង​ករណី​នេះ បើ​សិន​ជា​ខ្ញុំ​និយាយ ដើម្បី​តែ​បំពេញ​ចិត្ត​ខ្លួន​ឯង​ទេ នោះ​មាន​ន័យ​ថា ខ្ញុំ​កំពុង​តែ​ប្រើ​ព្រះ​នាម​ទ្រង់​ក្នុង​ផ្លូវ​ខុស​ហើយ។ ពេល​ដែល​ខ្ញុំ​ប្រើ​ព្រះ​គម្ពីរ​ខុស​បរិបទ ដើម្បី​ព្យា​យាម​ធ្វើ​ឲ្យ​គេ​យល់​ស្រប​នឹង​មតិ ឬ​គំនិត​របស់​ខ្ញុំ នោះ​ក៏​​មាន​ន័យ​ថា ខ្ញុំ​កំពុង​ប្រើ​ព្រះ​នាម​ព្រះ ជា​អសា​ឥត​ការ​ផង​​ដែរ​។ ម្យ៉ាង​ទៀត ពេល​ខ្ញុំ​បង្រៀន សរ​សេរ ឬ​និយាយ​អំពី​បទ​គម្ពីរ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន គឺ​ខ្ញុំកំពុង​ប្រើ​ព្រះ​នាម​ទ្រង់ ក្នុង​ផ្លូវ​ខុស​​។ លោក​ចន ផាយ​ភើរ(John Piper) ដែល​ជា​អ្នក​និពន្ធគ្រីស្ទ​បរិស័ទ​បាន​បក​ស្រាយ​ថា ការ​ប្រើ​ព្រះ​នាម​ព្រះ ជា​អសា​ឥត​ការ គឺ​ជា​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់ប្រែ​ជា​ទទេ…

Read article