ក្មេងប្រុសវាយស្គរ
បទចម្រៀងមានចំណងជើងថា “ក្មេងតូចវាយស្គរ” ជាបទចម្រៀងណូអែលដ៏ពេញនិយម ដែលត្រូវបាននិពន្ធក្នុងឆ្នាំ ១៩៤១។ ពីដើមឡើយ បទនេះមានចំណងជើងថា “ចទចម្រៀងណូអែលសរសើរដំកើង ដោយវាយស្គរ” ហើយផ្អែកទៅលើបទចម្រៀងណូអែល តាមប្រពៃណីជនជាតិឆេកូ។ ទោះបីជារឿងដើមកំណើតណូអែល ក្នុងបទគម្ពីរម៉ាថាយ ១-២ និងលូកា ២ មិនបាននិយាយ អំពីក្មេងវាយស្គរក៏ដោយ ក៏បទចម្រៀងណូអែលមួយនេះ បានបង្ហាញពីអត្ថន័យនៃពិធីបុណ្យណូអែល។ បទចម្រៀងណូអែលនេះ បានពិពណ៌នា អំពីក្មេងប្រុសវាយស្គរម្នាក់ ដែលពួកអ្នកប្រាជ្ញបានឲ្យ មកកន្លែងព្រះគ្រីស្ទប្រសូត្រ។ ខុសពីពួកអ្នកប្រាជ្ញ ក្មេងតូចម្នាក់នេះ គ្មានដង្វាយអ្វីថ្វាយព្រះយេស៊ូវឡើយ បានជាវាថ្វាយទ្រង់នូវអ្វីដែលវាមាន។ គឺវាបានវាយស្គរថ្វាយទ្រង់ ដោយនិយាយថា “ខ្ញុំនឹងវាយស្គរឲ្យពិរោះអស់ពីលទ្ធភាពថ្វាយទ្រង់”។ រឿងនេះជារឿងប្រឌិត តែខ្លឹមសាររបស់វាបាននិយាយ អំពីការថ្វាយបង្គំ ដូចដែលព្រះយេស៊ូវបានមានបន្ទូលអំពីស្រ្តីមេម៉ាយ និងប្រាក់ពីរស្លឹងយ៉ាងដូចនេះថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយទ័លក្រនេះបានដាក់ដង្វាយលើសជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីរបស់សំណល់ខ្លួនមកថ្វាយ តែឯស្ត្រីនេះ នាងបានយកពីសេចក្តីកំសត់របស់ខ្លួនមកថ្វាយវិញ គឺនាងបានថ្វាយរបស់ទាំងប៉ុន្មាន ដែលមានសំរាប់នឹងចិញ្ចឹមជីវិតខ្លួនផង”(លូកា ២១:៣-៤)។ ក្មេងប្រុសវាយស្គរគ្មានអ្វីក្រៅពីស្គរ ហើយស្រ្តីមេម៉ាយក្រីក្រក៏មានតែប្រាក់ពីរស្លឹង តែព្រះដែលពួកគេបានថ្វាយបង្គំ ទ្រង់សក្តិសមនឹងទទួលរបស់ទាំងប៉ុន្មាននោះ ដែលពួកគេមាន ជាជាងរបស់សំណល់ដែលគេយកមកថ្វាយទ្រង់។ ទ្រង់ក៏សក្តិសមនឹងទទួលរបស់ទំាងប៉ុន្មានដែលយើងមានផងដែរ ដ្បិតទ្រង់បានលះបង់គ្រប់យ៉ាង ដើម្បីយើងរាល់គ្នា។-Bill…
Read article