December 21, 2017

You are here:
សេចក្តីស្រឡាញ់ដ៏អស្ចារ្យ

ពេល​ដែល​ពិធី​បុណ្យ​ណូអែល​ជិត​មក​ដល់ បន្ទាប់​ពី​ស្វាមី​របស់​អ្នក​ស្រី ដាវីដែន(Davidene) បាន​លា​ចាក​លោក​ទៅ អ្នក​ស្រី​ដាវីដែន​បាន​សរសេរ​សំបុត្រ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​មួយ ដែល​ក្នុង​នោះ គាត់​បាន​ពិពណ៌​នា អំពី​នគរ​ស្ថាន​សួគ៌ ពេល​ព្រះ​យេស៊ូវ​ប្រសូត្រ​នៅលើ​ផែន​ដី យ៉ាង​ដូច​នេះ​ថា “ព្រះ​ទ្រង់​តែង​តែ​ជ្រាប​ជា​និច្ច​ថា នឹង​មាន​អ្វី​កើត​ឡើង។ ទាំង​បី​អង្គ ជាព្រះ​តែ​មួយ ហើយ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ព្រះ​រាជ​បុត្រា​ទ្រង់​យាង​ចុះ ពី​ស្ថាន​សួគ៌​មក ដើម្បី​យើង​រាល់គ្នា”។ ពេល​ព្រះ​យេស៊ូវ​បាន​បង្រៀន និង​ប្រោស​ជម្ងឺ​មនុស្ស​ជា​ច្រើន ​នៅ​លើ​ផែន​ដី ទ្រង់​មាន​បន្ទូល​ថា “ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក។ នេះ​ហើយ​ជា​បំណង​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះរាជបុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត”(យ៉ូហាន ៦:៣៨,៤០)។ ការ​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ  នៅ​ភូមិ​បេថ្លេហិម  ជា​ការ​ចាប់​ផ្តើម​នៃ​ព្រះ​រាជ​កិច្ច​ទ្រង់ នៅ​លើ​ផែន​ដី ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​បាន​លៈ​បង់​ព្រះ​ជន្ម​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​ទោស និង​អំណាច​នៃ​អំពើ​បាប។ អ្នក​ស្រី​ដាវីដែន បាន​មាន​ប្រសាសន៍​ថា គាត់​ពិបាក​នឹង​កាត់​ចិត្ត​ពី​មនុស្ស​ដែល​គាត់​ស្រឡាញ់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​គ្នា។ តែ​ព្រះ​ទ្រង់​បានសម្រេច​ព្រះ​ទ័យ​លះ​បង់​ព្រះ​រាជ​បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​រស់​នៅ ក្នុង​ដំណាក់​ទ្រង់​ជា​រៀង​រហូត។ “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៦)។-David McCasland

Read article