សន្តិភាពដែលគ្មានការគៀបសង្កត់
គ្មាននរណាម្នាក់អាចរ៉ាប់រងវិនាសកម្មនៃសង្រ្គាមបានឡើយ។ ប្រទេសជាតិជាច្រើនកំពុងតែជាប់នៅក្នុងការប៉ះទង្គិចដោយប្រដាប់អាវុធ ក្នុងពេលសព្វថ្ងៃនេះ។ តើសង្រ្គាមទាំងនោះ នឹងបញ្ចប់នៅពេលណា និងដោយរបៀបណា? យើងចង់បានសន្តិភាព តែមិនមែនសន្តិភាពដែលមានពេញដោយភាពអយុត្តិធម៌នោះទេ។ ព្រះយេស៊ូវបានប្រសូត្រក្នុងសម័យដែលមាន “សន្តិភាព” តែសន្តិភាពនោះ ស្ថិតនៅក្រោមការគៀបសង្កត់គ្មានត្រាប្រណី។ សនិ្តភាពដែលចក្រភពរ៉ូម៉ាំងផ្តល់ឲ្យ បានកើតមានតែនៅពេលដែលមហាអំណាចមួយនេះ បានវាយបង្រ្កាបការរើបម្រាស់ទាំងអស់។ រយៈពេល៧សតវត្សរ៍ មុនពេលមានសន្តិភាពប្រភេទនេះក្នុងទឹកដីយូដា កងទ័ពសត្រូវបានត្រៀមខ្លួនវាយយកក្រុងយេរូសាឡិម។ ព្រះទ្រង់ក៏បានមានបន្ទូលតាមរយៈហោរាអេសាយ នៅពីក្រោយស្រមោលនៃសង្រ្គាមថា “បណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ”(អេសាយ ៩:២)។ “ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ … ឯសេចក្តីចំរើននៃរដ្ឋបាលទ្រង់ និងសេចក្តីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ(ខ.៦-៧)។ ត្រង់ចំណុចនេះ បទគម្ពីរម៉ាថាយ បានចែងថា បទទំនាញរបស់ហោរាអេសាយ បានសម្រេច ដោយការប្រសូត្ររបស់ព្រះគ្រីស្ទ(ម៉ាថាយ ១:២២-២៣ និងមើល អេសាយ ៧:១៤)។ ក្នុងរដូវនៃបុណ្យណូអែល យើងចូលចិត្តមើលរូបភាពព្រះឱរសយេស៊ូវ ផ្ទុំនៅក្នុងស្នូក។ តែបុត្រតូចដ៏កំសត់ ក៏ជាព្រះអម្ចាស់ដ៏មានគ្រប់ចេស្តាផងដែរ ពោលគឺទ្រង់ជា…
Read article