ការធ្វើអំពើល្អ
គេនិយាយថា “ការល្អដែលអ្នកធ្វើនៅថ្ងៃនេះ នឹងត្រូវគេភ្លេចនៅថ្ងៃស្អែក។ តែទោះជាយ៉ាងណាក៏ដោយ ចូរកុំឈប់ធ្វើការល្អឡើយ”។ ខ្ញុំចូលចិត្តពាក្យមួយឃ្លានេះ ព្រោះវាជាការក្រើនរំឭកដ៏ប្រសើរ។ ក្នុងព្រះគម្ពីរកិច្ចការ លោកលូកាបាននិយាយសង្ខេប អំពីព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើនៅលើផែនដីថា “ទ្រង់បានយាងចុះឡើងធ្វើការល្អ”(១០:៣៨)។ ពេលដែលព្រះគម្ពីរបង្គាប់ឲ្យយើង ”ធ្វើការល្អ” តើមានន័យយ៉ាងដូចម្តេចខ្លះ? ព្រះយេស៊ូវទ្រង់បានធ្វើការល្អ ដោយបង្រៀន ប្រោសជម្ងឺ ប្រទានអាហារ និងកម្សាន្តចិត្តជនទាំងឡាយ ។ ព្រះយេស៊ូវបានផ្តល់ឲ្យនូវគំរូដ៏ល្អឥតខ្ចោះ ហើយទ្រង់បានត្រាស់ហៅអ្នកដើរតាមទ្រង់ ឲ្យបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ ដែលរាប់បញ្ចូលទាំងអ្នកដែលស្អប់ពួកគេផងដែរ គឺដូចដែលមានចែងថា “ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសារ ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា”(ម៉ាថាយ ៥:៤៤ និងមើល លូកា ៦:២៧-៣៥ ផងដែរ)។ ពួកគេត្រូវបម្រើខ្មាំងសត្រូវរបស់ខ្លួន ដោយមិនរំពឹងចង់បានការតបស្នងអ្វីមកវិញឡើយ ។ ជាងនេះទៅទៀត អ្នកដើរតាមទ្រង់ត្រូវធ្វើការល្អ ជាពិសេសដល់គ្រីស្ទបរិស័ទឯទៀត តាមឱកាសដែលខ្លួនមាន(កាឡាទី ៦:១០)។ ពួកគេមិនត្រូវភ្លេចធ្វើការល្អ និងចែកចាយនូវអ្វីដែលខ្លួនមាន ដល់អ្នកដទៃ ដោយសារតែការបៀតបៀន ភាពអាត្មានិយម និងការជាប់រវល់ឡើយ(ហេព្រើ ១៣:១៦)។ ដើម្បីឲ្យយើងមានលក្ខណៈដូចព្រះអង្គសង្គ្រោះ និងអ្នកដើរតាមទ្រង់កាលពីសម័យដើម យើងគួរតែសួរខ្លួនឯងជារៀងរាល់ថ្ងៃថា “តើមានការល្អអ្វីខ្លះដែលខ្ញុំអាចធ្វើនៅថ្ងៃនេះ ដោយនូវព្រះនាមព្រះយេស៊ូវ?” ការល្អដែលយើងធ្វើ នឹងបានក្លាយជាដង្វាយដែលព្រះទ្រង់សព្វព្រះទ័យនឹងទទួល(ហេព្រើ…
Read article