December 18, 2017

You are here:
ឈោងដៃទៅរកទ្រង់

គ្រួសារ​ខ្ញុំ​មាន​ឆ្កែ​ញី​មួយ​ក្បាល ដែល​មាន​អាយុ​ចាស់​ណាស់​ហើយ។ វា​ជា​ពូជ​ឆ្កែ​តឿ​របស់​តំបន់ហាយឡិន​ខាង​លិច។ វា​ចូល​ចិត្ត​ដេក​នៅ​ចុង​ជើង លើ​គ្រែ​របស់​យើង អស់​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ។ តាម​ធម្មតា វា​ដេក​យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មិន​បំរាស់ ឬ​បញ្ចេញ​សម្លេង​អ្វី​ឡើយ តែ​ថ្មី​ៗ​នេះ វា​ចេះ​តែ​កេះ​យើង​ថ្នម​ៗ នៅ​ពាក់​កណ្តាល​យប់។​ ពី​ដំបូង យើង​ស្មាន​ថា វា​ចង់​ចេញ​ទៅ​ក្រៅ បាន​ជា​យើង​ព្យាយាម​បណ្តើរ​វា​ចេញ​ទៅ​ក្រៅ។ តែ​ក្រោយ​មក យើង​ក៏​បាន​ដឹង​ថា វា​គ្រាន់​តែ​ចង់​ដឹងថា យើង​នៅ​ក្បែរ​វា​ឬ​អត់។ ត្រ​ចៀក​វា​ស្ទើរ​តែ​ស្តាប់​លែង​ឮ ហើយ​ភ្នែក​ក៏​ពិការ​ខ្លះ​ៗ​ហើយ។ វា​មិន​អាច​មើល​ឃើញ នៅ​កន្លែង​ងងឹត​ទេ ហើយ​ក៏​មិន​អាច​ឮ​យើង​កម្រើកឬ​ដក​ដង្ហើម​ដូច​មុន​ទេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​វា​មាន​ការ​ច្រឡំ ហើយ​ឈោង​ទៅ​រក​យើង ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា យើង​ពិត​ជា​នៅ​ក្បែរ​វា​មែន​ឬ​អត់។ ដូច​នេះ ខ្ញុំ​ក៏​បាន​ឈោង​ទៅ​រក​វា ហើយ​អង្អែលក្បាល​វា ដើម្បី​ផ្តល់​ការ​ធានា​ដល់​វា​ថា ខ្ញុំ​នៅ​ក្បែរ​វា​ទេ។ វា​គ្រាន់​តែ​ចង់​ដឹង​ប៉ុណ្ណឹង​ឯង។ វា​ក៏​បាន​ដេក​វិញ។ មាន​ពេល​មួយ ស្តេច​ដាវីឌ​បាន​ទូល​សួរ​ព្រះ​ថា “តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះវិញ្ញាណ​ទ្រង់?”(ទំនុកដំកើង ១៣៩:៧) ស្តេច​ដាវីឌ​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដឹង​ថា ព្រះទ្រង់​គង់​នៅ​ក្បែរ​ជា​និច្ច។ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា “ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូសកាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ គង់​តែ​ព្រះហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទី​នោះ ហើយ​ព្រះហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ បើ​ទូលបង្គំ​ថា សេចក្តី​ងងឹត​នឹង​គ្រប​បាំងទូលបង្គំ​ជា​ប្រាកដ ហើយ​ពន្លឺ​ដែល​នៅ​ជុំវិញ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ”(ខ.៩-១២)។ តើ​អ្នក​កំពុង​វង្វេង​ក្នុង​ទីងងឹត​ឬ?…

Read article