January 9, 2018

You are here:
ថ្មនៃការរំឭក

នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ពេល​ខ្ញុំ​ប្រើ​អ៊ីន​ធើ​ណេត ហ្វេសប៊ុក(Facebook) ក៏​បាន​បង្ហាញ “អនុស្សាវរីយ៍” ដែល​ជា​អ្វី​ដែល​ខ្ញុំ​បាន​បង្ហោះ​កាល​ពី​ឆ្នាំ​មុន។ អនុស្សាវរីយ៍​ទាំង​នោះ​មាន​ដូច​ជា រូប​ថត​អាពាហ៍​ពិពាហ៍​របស់​បង​ប្រុស​ខ្ញុំ​ ឬ​វីដេអូ​កូន​ស្រីខ្ញុំ​កំពុង​លេង​ជា​មួយ​ជីដូន​របស់​នាង ដែល​តែង​តែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម។ ប៉ុន្តែ ជួន​កាល​ រូប​ថត និង​វីដេអូ​ទាំង​នោះ បាន​ប៉ះ​ពាល់​ចិត្ត​របស់​ខ្ញុំ​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​វត្ត​មាន​ដ៏​ស្មោះ​ត្រង់​របស់ព្រះ ក្នុង​អំឡុង​ពេល​ដែល​ពិបាក ពេល​ខ្ញុំ​បាន​ឃើញ​ហ្វេសប៊ុក​រំឭក​អំពី​សារ ដែល​ខ្ញុំ​បាន​បង្ហោះ អំពី​ការ​ទៅ​សួរ​សុខ​ទុក្ខ​បង​ថ្លៃ​ប្រុស​របស់​ខ្ញុំ ក្នុង​អំឡុង​ពេល​គាត់​កំពុង​ចាក់​គីមី​ដើម្បី​ព្យាបាល​ជម្ងឺ​មហារីក ឬ​រូប​ភាព​ថ្នេរ​នៅ​លើ​ក្បាល​ម្តាយ​ខ្ញុំ ដែល​មាន​រាង​ដូច​ឈើ​ឆ្កាង បន្ទាប់​ពី​គាត់​បាន​ទទួល​ការ​វៈ​កាត់​ខួរ​ក្បាល កាល​ពី​បី​ឆ្នាំ​មុន។ អនុស្សាវរីយ៍​នៅ​លើ​ហ្វេស​ប៊ុក បាន​នាំ​ចិត្ត​ខ្ញុំ ឲ្យ​អធិស្ឋាន ហើយ​អរ​ព្រះ​គុណ​ព្រះ។ យើង​រាល់​គ្នា​ងាយ​នឹង​ភ្លេច​ការ​ល្អ ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​យើង។ យើង​ចាំ​បាច់​ត្រូវ​មាន​អ្វី​ជួយ​រំឭក​យើង។ ពេលលោក​យ៉ូស្វេរ​ដឹក​នាំ​រាស្រ្ត​របស់​ព្រះ ទៅ​រក​ទីលំ​នៅ​ថ្មី​របស់​ពួក​គេ ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រដាន់​(យ៉ូស្វេ ៣:១៥-១៦)។ ព្រះ​ទ្រង់​បាន​ញែក​ទឹក​ទន្លេរ​យ័រដាន់ ហើយ​រាស្រ្ត​របស់​ទ្រង់​ក៏​បាន​ដើរ​នៅ​លើ​ដី​បាត​ទន្លេ(ខ.១៧)។ ដើម្បី​រំឭក​អំពី​ការ​អស្ចារ្យ​នេះ ពួក​គេ​បាន​រើស​ថ្ម​១២​ដុំ ពី​កណ្តាល​បាត​ទន្លេ ហើយ​តម្រៀង​ជា​គំនរ​ថ្ម នៅ​ត្រើយ​ម្ខាង(៤:៣,៦-7)។ ពេលគេ​សួរ​ថា គំនរ​ថ្ម​នោះ​មាន​ន័យ​ដូច​ម្តេច រាស្រ្ត​របស់​ព្រះ​អាច​ប្រាប់​គេ អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​គេ​នៅថ្ងៃ​នោះ។ វត្ថុ​អ្វី​ក៏​ដោយ ដែល​រំឭក​យើង​អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះ កាល​ពី​អតីត​កាល អាច​ដាស់​តឿន​យើង ឲ្យ​ទុក​ចិត្ត​ទ្រង់​ ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត។-AMY…

Read article