January 10, 2018

You are here:
ព្រះជាម្ចាស់ស្វាគមន៍

ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ជួប​ជុំ​គ្នា នៅ​ក្នុង​សាលា​បឋម​សិក្សា ដ៏​ចំ​ណាស់​មួយ​កន្លែង ។ សាលា​នោះ​បាន​បិទ​ទ្វារ ក្នុង​ឆ្នាំ១៩៥៨ ជាជាង​អនុវត្ត​តាម​បទ​បញ្ជា​របស់​តុលា​ការ​អាមេរិក ដែល​បាន​បង្គាប់​ឲ្យ​ឈប់​ប្រកាន់​ជាតិ​សាសន៍​(តាម​ច្បាប់ ដែល​បានអនុញ្ញាត​សិស្ស​អាមេរិក​ស្បែក​ខ្មៅ ទៅ​រៀន​នៅ​សាលា ដែល​ពី​មុន​ទទួល​តែ​សិស្ស​ស្បែក​ស)។ នៅ​ឆ្នាំ​បន្ទាប់ សាលា​រៀន​នេះក៏​បាន​បើក​ឡើង​វិញ ហើយ​អេលវ៉ា(Elva) ជា​សមាជិក​ពួក​ជំនុំ​របស់​ខ្ញុំ​នៅ​ពេល​បច្ចុប្បន្ន ដែល​កាល​នោះ នាង​ស្ថិត​ក្នុង​ចំណោម​សិស្ស​ស្បែក​ខ្មៅ​ដំបូង​គេ ដែល​បញ្រ្ជៀត​ចូល​នៅ​ក្នុង​ពិភព​នៃ​ពួក​ស្បែក​ស។ គាត់​បាន​រំឭក​ថា “នៅ​សម័យ​នោះ គេ​បាន​យក​ខ្ញុំ​ចេញ​ពី​សហគមន៍​ដ៏​មាន​សុវត្ថិភាព​របស់​ខ្ញុំ ដែល​មាន​គ្រូ​បង្រៀន ដែល​ជាផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ ហើយ​គេ​ក៏​បាន​យក​ខ្ញុំ​ទៅ​ដាក់ ក្នុង​បរិយា​កាស​ដ៏​គួរ​ឲ្យ​ខ្លាច នៅ​ក្នុង​ថ្នាក់​រៀន​មួយ ដែល​មាន​សិស្ស​ស្បែក​ខ្មៅតែ​ម្នាក់​ទៀត​”។ កាល​នោះ អេលវ៉ា​បាន​ជួប​ការ​លំបាក​ជា​ច្រើន ដោយ​សារ​នាង​មាន​ពណ៌​សម្បុរ​ខុស​ពី​គេ ប៉ុន្តែ នាងបាន​ប្រែ​ក្លាយ​ជា​ស្រ្តី នៃ​សេចក្តី​ក្លាហាន ជំនឿ និង​ការ​អត់​ឱន​ទោស។ ទីបន្ទាល់​របស់​គាត់ គឺ​ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់ ព្រោះ​នាង​បាន​អត់​ទ្រាំ​នឹង​ការ​អាក្រក់​ជា​ច្រើន ពី​សំណាក់​មនុស្សមួយ​ចំនួន នៅ​ក្នុង​សង្គម​មួយ ដែល​បាន​បដិសេធ​សេចក្តី​ពិត ដែល​ថា ព្រះ​ជា​ម្ចាស់​បាន​ស្រឡាញ់​មនុស្ស​ម្នាក់​ៗ ដោយ​មិន​គិត​ពណ៌​សម្បុរ ឬ​ពូជ​សាសន៍​ឡើយ​។ សមាជិក​មួយ​ចំនួន នៅ​ក្នុង​ពួក​ជំនុំ​ដំបូង ក៏​បាន​បដិសេធ​សេចក្តីពិត​នេះ​ផង​ដែរ ដោយ​ជឿ​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់​តែ​ជាតិ​សាសន៍​មួយ ដោយសារ​ដើម​កំណើត​របស់​ពួក​គេ ហើយទ្រង់​បដិសេធ​ជាតិ​សាសន៍ដទៃទៀត។ ប៉ុន្តែ បន្ទាប់​ពី​សាវ័ក​ពេត្រុស​បាន​ទទួល​ការ​បើក​សម្តែង​ពី​ព្រះ​ជា​ម្ចាស់​ហើយ គាត់​ក៏បាន​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល…

Read article
បង្កើតចិត្តដែលបម្រើអ្នកដទៃ

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ ប៉ុន្តែ ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​កិច្ចការ “មួយទៀត” គឺ ធ្វើ​ជា​ឪពុក​ល្អ​មួយ​រូប។ មិន​យូរ​ប៉ុន្មាន ការ​ស្វាគមន៍​ពី​ភរិយា និង​កូន​ៗ​របស់​ខ្ញុំ មាន​ដូច​ជា “ប៉ា យើង​បាន​ម្ហូបអី​ញាំ​ល្ងាច​នេះ?” “សូម​ប៉ា​ដង​ទឹក​ឲ្យ​ខ្ញុំ​បន្តិច​មក?” “ប៉ា យើង​លេង​បាល់​ទាត់​បាន​អត់?” ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ច្រើន​ទេ គឺ​គ្រាន់​តែ​ចង់​អង្គុយ​ចុះ​ប៉ុណ្ណោះ។ ហើយ​ទោះ​បី​ជា ក្នុង​ខ្លួន​ខ្ញុំ មាន​ផ្នែក​ដែល​ពិត​ជា​ចង់​ឲ្យ​ខ្ញុំ ធ្វើជា​ឪពុក​ដ៏​ល្អ​ម្នាក់​ក៏​ដោយ  ក៏​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ចង់​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​ខ្ញុំ មិន​ចេះ​ឈប់​នោះដែរ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឃើញ​កាត​ថ្លែង​អំណរ​គុណ ដែល​ភរិយា​ខ្ញុំ​បាន​ទទួល​ពី​មនុស្ស​ម្នាក់ នៅ​ព្រះ​វិហារ។ នៅ​ក្នុង​កាត​នោះ មាន​រូប​ទឹក​មួយ​ផើង កន្សែង​ពោះ​គោ​មួយ និង​ស្បែក​ជើក​សង្រែក​ដែល​ប្រឡាក់។ នៅ​ខាង​ក្រោម មាន​ខ​គម្ពីរ លូកា ២២:២៧ ដែល​ចែង​ថា “ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ”។ ខ​គម្ពីរ​នេះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ណាស់ បាន​ជា​ខ្ញុំ​នឹក​ចាំ អំពី​ខគម្ពីរ​មួយ​ទៀត ដែល​ចែង​ថា ទ្រង់​បាន​យាង​មក  ដើម្បី​ស្វែង​រក និង​បម្រើ​គេ(លូកា ១៩:១០)។ បើ​សិន​ជា​ព្រះ​យេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​កិច្ច​ការ​ដ៏​កខ្វក់​សម្រាប់​ពួក​សាវ័ក​របស់​ទ្រង់ ដូច​ជា​ការ​លាង​ជម្រះ​ជើង​ដ៏​គគ្រិច​របស់​ពួក​គេ(យ៉ូហាន ១៣:១-១៧) នោះ​ខ្ញុំ​ក៏​អាច​ដង​ទឹក​មួយ​កែវ​ឲ្យ​កូន​ខ្ញុំ ដោយ​គ្មាន​ការ​ត្អូញ​ត្អែរ។ គឺ​នៅ​ពេល​នោះ​ហើយ…

Read article