មានអ្វីនៅខាងក្នុង?
មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់បានសួរខ្ញុំថា “តើឯងចង់ឃើញវត្ថុដែលនៅខាងក្នុងអត់?” មុននេះបន្តិច ខ្ញុំទើបតែបានសរសើរតុក្កតាសម័យចាស់ រហែករយ៉េរយ៉ៃ ដែលកូនស្រីនាងកំពុងឱបក្នុងដៃដ៏តូចរបស់ខ្លួន។ ភ្លាមនោះ ខ្ញុំចង់ដឹងណាស់ បានជាខ្ញុំឆ្លើយថា ខ្ញុំចង់មើល។ នាងក៏បានផ្កាប់មុខតុក្កតានោះ ហើយក៏បានបើកខ្សែរូត ដែលបង្កប់នៅខ្នងតុក្កតា។ អេមីលី(Emily) ក៏បានទាញកំណប់ទ្រព្យដ៏មានតម្លៃយឺតៗ ចេញពីសាច់ក្រណាត់របស់តុក្កតាកញ្ចាស់។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលបានដឹងថា នៅក្នុងតុក្កតារបស់កូននាង គឺមានបង្កប់តុក្កតាចាស់មួយ ដែលនាងបានឱប ហើយស្រឡាញ់ កាលវ័យកុមារ ប្រហែលជាង២ទសវត្សរ៍មុន។ ត្រង់ចំណុចនេះ តុក្កតាដែលនៅខាងក្រៅ គ្រាន់តែជាសម្បក ឬស្រោមតុក្កតាប៉ុណ្ណោះ បើសិនជាគ្មានតុក្កតានៅខាងក្នុងផ្តល់កម្លាំង និងរូបរាង្គឲ្យវាទេនោះ។ សាវ័កប៉ុលបានពិពណ៌នាថា សេចក្តីពិតនៃព្រះជន្ម ការសុគត និងការមានព្រះជន្មឡើងវិញ នៃព្រះយេស៊ូវ គឺជាកំណប់ទ្រព្យ ដែលបាននៅជាប់ក្នុងជីវិតនៃរាស្រ្តរបស់ព្រះ។ កំណប់នោះ ជួយឲ្យអ្នកដែលទុកចិត្តទ្រង់ អាចអត់ទ្រាំ ក្នុងទុក្ខលំបាក ហើយបន្តធ្វើការបម្រើទ្រង់។ ពេលពួកគេទុកចិត្តទ្រង់ ពន្លឺ និងព្រះជន្មទ្រង់ ក៏បានបញ្ចេញពន្លឺដ៏ភ្លឺចិញ្ចាច ពីស្នាមបាក់បែក នៃជីវិតរបស់ពួកគេ។ សាវ័កប៉ុលបានលើកទឹកចិត្តយើងរាល់គ្នា កុំឲ្យ “ណាយចិត្ត” ឡើយ(២កូរិនថូស ៤:១៦) ដ្បិតព្រះទ្រង់ចម្រើនកម្លាំង…
Read article