ជំនួយសម្រាប់ខ្ញុំ
អស់រយៈពេលជិត២ទសវត្សរ៍ហើយ ដែលក្រុមចម្រៀងប្រ៊ូគលីន ថាបឺណាខល(Brooklyn Tabernacle) បានធ្វើជាព្រះពរ ដល់ហ្វូងមនុស្សជាច្រើន តាមរយៈបទចម្រៀងដំណឹងល្អ ដែលធ្វើឲ្យវិញ្ញាណនៃមនុស្សទាំងឡាយមានភាពស្រស់ថ្លាឡើង។ ឧទាហរណ៍ ពួកគេបាននិពន្ធចម្រៀងមួយបទ ដែលផ្អែកទៅលើបទគម្ពីរ ទំនុកដំកើង ១២១ ដែលមានចំណងជើងថា “ជំនួយសម្រាប់ខ្ញុំ”។ បទគម្ពីរទំនុកដំកើង ជំពូក១២១ បានចែងអំពីការបង្ហាញនូវសេចក្តីជំនឿលើព្រះអម្ចាស់ ដែលបាននាំឲ្យអ្វីៗគ្រប់យ៉ាងមានវត្តមានឡើង ហើយទ្រង់ជាប្រភពនៃជំនួយ សម្រាប់អ្នកនិពន្ធទំនុកមួយនេះផងដែរ(ខ.១-២)។ តើជំនួយទាំងនោះ មានអ្វីខ្លះ? គឺ ការមានលំនឹង(ខ.៣) ការមើលថែរគ្រប់ពេលវេលា(ខ.៣-៤) វត្តមានគង់នៅជាមួយ និងការការពារជាប់ជានិច្ច(ខ.៥-៦) និងការថែរក្សា ឲ្យរួចផុតពីការអាក្រក់គ្រប់យ៉ាង នៅពេលណាមួយ និងអស់កល្បជានិច្ច(ខ.៧-៨)។ រាស្រ្តរបស់ព្រះនៅគ្រប់សម័យកាល បានប្រកាសថា ព្រះអម្ចាស់ជាប្រភពនៃជំនួយរបស់ពួកគេ តាមរយៈបទចម្រៀងរបស់ខ្លួន ផ្អែកទៅលើបទគម្ពីរ។ តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ ខ្ញុំធ្លាប់លើកសម្លេងច្រៀងជាមួយអ្នកដទៃ អស់ពីចិត្ត នូវបទចម្រៀងដែលលោកឆាល វេសលី(Charles Wesley)បាននិពន្ធ ដែលច្រៀងថា “ឱព្រះវរបិតា ទូលបង្គំសូមលើកដៃឡើងទៅរកទ្រង់ ទូលបង្គំគ្មានជំនួយអ្វី ក្រៅពីទ្រង់។ បើទ្រង់ចេញពីទូលបង្គំ តើទូលបង្គំនឹងទៅជាយ៉ាងណា”។ លោកម៉ាធីន លូសឺរ(Martin Luther) ក៏បានពិពណ៌នានៅក្នុងសំណេររបស់គាត់ផងដែរថា “ព្រះនៃយើង…
Read article