January 19, 2018

You are here:
សម្រស់នៃសេចក្តីស្រឡាញ់

របាំ​យ៉ារ៉ាបេ តាប៉ាទីយ៉ូ គឺ​ជា​របាំ​មួក​របស់​ប្រជា​ជន​មិច​ស៊ីកូ ដែល​អប​អរសាទរ​សេចក្តី​ស្នេហារ​របស់​គូរ​ស្នេហ៍។ ក្នុង​អំឡុង​ពេល​នៃ​ការ​រាំ​ដ៏​រស់​រវើក មនុស្ស​ប្រុស​បាន​ដាក់​មួក​របស់​ខ្លួន​ដែល​មាន​ហាម​ធំ នៅ​លើ​ដី។ នៅ​ចុង​បញ្ចប់​នៃ​ការ​រាំ ស្រ្តី​ដែល​ជា​ដៃ​គូ​រាំ​ក៏​បាន​រើស​មួក​នោះ​ឡើង ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​លាក់​មុខ​នៅ​ពី​ក្រោយ​មួក​នោះ ដើម្បី​បញ្ជាក់​សេចក្តី​ស្នេហា​របស់​ពួក​គេ ដោយ​ការ​ថើប។ របាំ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ភាព​ស្មោះ​ត្រង់ នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ បទ​គម្ពីរ​សុភាសិត ជំពូក៥ បាន​ចែង​អំពី​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ នៃ​អំពើ​អសីល​ធម៌ ជា​ពិសេស​នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ ខ.១៥ បាន​ចែង​ថា “ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អណ្តូង​របស់​ខ្លួន​ចុះ”។ បទ​គម្ពីរ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នក​រាំរបាំ​យ៉ារ៉ាបេ នៅ​លើ​វេទិកា។ ទោះ​អ្នក​រាំ​មាន​គ្នា​១០​គូ​ក៏​ដោយ ក៏​អ្នក​រាំ​ម្នាក់​ៗ​បាន​ផ្តោត​ចិត្ត ទៅ​លើ​ដៃ​គូ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ បាន​សេចក្តី​ថា អ្នក​ដែល​មាន​ប្តី ឬ​ប្រពន្ធ អាច​អរ​សប្បាយ នៅ​ក្នុង​ការ​ប្តូរ​ផ្តាច់​ដ៏​ជ្រាល​ជ្រៅ និង​មិន​អាច​បំបែក​បាន ចំពោះ​ប្តី​ប្រពន្ធ​របស់​ខ្លួន(ខ.១៨)។ អ្នក​ដទៃ​កំពុង​តែ​សង្កេត​មើល​ទំនាក់​ទំនង​ស្នេហា​របស់​ប្តី​និង​ប្រពន្ធ។ គឺ​មិន​ខុស​ពី​អ្នក​រាំរបាំ​នោះ ដែល​ដឹង​ថា អ្នក​ដទៃកំពុង​តែ​មើល​មក​ពួក​គេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​រីក​រាយ ក្នុង​ការ​រាំ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន។ ខ.២១ បាន​ចែង​ថា “​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​ នៅ​ចំពោះ​ព្រះនេត្រ​ព្រះយេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ”(ខ.២១)។ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ការពារ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ ហេតុ​នេះ​ហើយ​ទ្រង់​តែង​តែ​ទត​មើល​ប្តីប្រពន្ធ​រាល់​គូ។ សូម​ឲ្យ​ប្តី​ប្រពន្ធ​ម្នាក់​ៗ ធ្វើ​ឲ្យ​ព្រះ​ទ្រង់​គាប់​ព្រះ​ទ័យ តាម​រយៈ​ភាព​ស្មោះ​ត្រង់ ដែល​ពួក​គេ​បាន​បង្ហាញចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។…

Read article
ដោយអំណាចនៃព្រះវិញ្ញាណ

តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច ពេល​ដែល​មាន​ភ្នំ​មួយ​កំពុង​តែ​រាំង​ផ្លូវ​អ្នក? សូម​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​រឿង​របស់​លោកដារ៉ាត ម៉ានជី(Dashrath Manjhi) ដូច​តទៅ។ ពេល​ភរិយា​របស់​គាត់​ស្លាប់ ដោយ​សារ​គាត់​មិន​អាច​នាំ​នាង​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​សង្រ្គោះ​បន្ទាន់ លោក​ម៉ានជី ក៏​បាន​ធ្វើ​នូវ​កិច្ច​ការ​មួយ ដែល​ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច។ គឺ​គាត់​បាន​ចំណាយ​ពេល​២២​ឆ្នាំ​ នៅ​ក្នុង​ការ​ដាប់​ធ្វើ​ផ្លូវ​ដ៏​ធំ កាត់​តាម​ភ្នំ ដើម្បី​ឲ្យ​អ្នក​ភូមិ​ដទៃ​ទៀត អាច​ទៅ​មន្ទីរ​ពេទ្យ ទទួល​ការ​ព្យាបាល តាម​ដែល​ត្រូវ​ការ។ មុន​ពេល​គាត់​លា​ចាក​លោក រដ្ឋា​ភិបាល​ប្រទេស​ឥណ្ឌា ក៏​បាន​អប​អរសាទរ​គាត់ សម្រាប់​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​នេះ។ ស្តេច​សូរ៉ូបាបិល​ប្រាកដ​ជា​គិត​ថា ការ​សាង​សង់​ព្រះវិហារ​ក្រុង​យេរូសាឡិម​ឡើង​វិញ ជា​កិច្ចការ​ដែល​ទ្រង់​មិន​អាច​ធ្វើ​បាន​ទេ។ ស្តេច​សូរ៉ូបាបិល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​វិល​ត្រឡប់​ពី​ការ​និរទេស។ ប្រជាជន​អ៊ីស្រាអែល​មាន​ការ​បាក់​ទឹក​ចិត្ត និង​បាន​ជួប​ការ​ប្រឆាំង ពី​ពួក​ខ្មាំង​សត្រូវ​របស់​ពួក​គេ ហើយ​ក៏​ខ្វះ​ធន​ធាន ឬ​ខ្វះ​ទាហាន​ដែល​មាន​គ្នា​ច្រើន។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ចាត់​លោក​សាការី ដើម្បី​រំឭក​ស្តេច​សូរ៉ូបាបិល​ថា  កិច្ច​ការ​នេះ​ត្រូវ​ការ​ជំនួយ​ពី​អំណាច ដែល​ធំ​លើស​កម្លាំង​ទាហាន អំណាច​របស់​បុគ្គល ឬ​ធន​ធាន​ដែល​មនុស្ស​បង្កើត។ និយាយ​រួម ទ្រង់​ត្រូវ​ពឹង​ផ្អែក​លើ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ(សាការី ៤:៦)។ ដោយ​មាន​ការ​ធានា​ថា ទ្រង់​នឹង​បាន​ទទួល​ជំនួយ​ពី​ព្រះ នោះ​ទ្រង់​ក៏​បាន​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ភ្នំ​នៃ​ការ​លំបាក​ទាំង​ឡាយ​រាប​ស្មើ ឈប់​រារាំង​ដំណើ​រនៃ​ការ​សាង​សង់​ព្រះ​វិហារ​ឡើង​វិញ និង​ការ​ស្អាង​សហគមន៍​នៃ​ជន​ជាតិ​អ៊ីស្រា​អែល(ខ.៧)។ តើ​យើង​ធ្វើ​ដូច​ម្តេច ពេល​ដែល​មាន​ភ្នំ​មួយ កំពុង​រាំង​ផ្លូវ​យើង? យើង​មាន​ជម្រើស​ពីរ​ប៉ុណ្ណោះ គឺ​ត្រូវ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​យើង…

Read article