January 18, 2018

You are here:
ដំណោះស្រាយសម្រាប់ការពន្យាពេល

ការ​ជាប់​គាំង​ប្រព័ន្ធ​កំព្យូទ័រ​អន្តរ​ជាតិ បាន​បណ្តាល​ឲ្យ​មាន​ការ​លប់​ចោល​នូវ​ជើង​ហោះ​ហើរ នៅ​តាម​អាកាស​យាន្ត​ដ្ឋាន​ជា​ច្រើន ធ្វើ​ឲ្យ​អ្នក​ដំណើរ​រាប់​សែន​នាក់​បាន​ជាប់​គាំង​ដំណើរ។ ក្នុង​អំឡុង​ពេល​ព្យុះ​ព្រឹល រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ត្រូវ​បិទ​ផ្លូវ​ជាតិ​ជា​ច្រើន។ មនុស្ស​ម្នាក់​ដែល​បាន​សន្យា​ថា នឹង​ផ្ញើ​សារ​តប​មក​វិញ ​ភ្លាម​ៗ តែ​ខក​ខាន​មិន​បាន​ផ្ញើ​មក។ ការ​ពន្យា​ពេល​ច្រើន​តែ​អាច​ធ្វើ​ឲ្យ​មាន​កំហឹង និង​ចិត្ត​នឿយ​ណាយ ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​មាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​ការ​ស្វែង​រក​ជំនួយ​ពី​ទ្រង់។​ លោក​យ៉ូសែប​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ផ្តល់​ជា​គំរូ​នៃ​ការ​អត់​ធ្មត់​ដ៏​ប្រសើរ ក្នុង​ព្រះ​គម្ពីរ។ គាត់​ត្រូវ​បង​ប្អូន​គាត់​លក់​ឲ្យ​ពួក​ជួញ​ដូរ​ទាសករ ហើយ​ក្រោយ​មក គាត់​ត្រូវ​ភរិយា​របស់​ម្ចាស់​គាត់​ចោទ​បង្ខូច​ទៀត ធ្វើ​ឲ្យ​គាត់​ត្រូវ​ជាប់​គុក នៅ​នគរ​អេស៊ីព្ទ។ ប៉ុន្តែ ពេល​គាត់​កំពុង​ជាប់​ក្នុង​គុក ព្រះ​អម្ចាស់​បាន​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច(លោកុប្បត្តិ ៣៩:២០-២១)។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​លោក​យ៉ូសែប​បាន​កាត់​ស្រាយ​សុបិន្ត ថ្វាយ​ស្តេច​ផារ៉ោន គាត់​ក៏​បាន​ទទួល​ការ​តែង​តាំង ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ទីពីរ ដែល​ខ្ពស់​ជាង​គេ ក្នុង​នគរ​អេស៊ីព្ទ​(ជំពូក ៤១)។ ផល​ផ្លែ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​បំផុត ដែល​គាត់​ទទួល​បាន​ពី​ការ​អត់​ធ្មត់​ក្នុង​ពេល​ដ៏​ពិបាក​ទាំង​អស់​នេះ បាន​កើត​មាន ពេល​ដែល​បង​ប្អួន​គាត់​បាន​មក​ទិញ​គ្រាប់​ពូជ ក្នុង​អំឡុង​ពេល​មាន​គ្រោះ​ទុរភិក្ស។ គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ថា “ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​លក់​មក​នៅ​ស្រុក​អេស៊ីព្ទ​នេះ ឥឡូវ​នេះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក … ដូច្នេះ​មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ ទ្រង់​បាន​តាំង​ខ្ញុំ”(៤៥:៤-៥,៨)។ ពេល​យើង​ស្ថិត​នៅ​ក្នុង​ការ​ពន្យា​ពេល ទោះ​យូរ…

Read article