បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ
ពេលវេលាកន្លងផុតទៅលឿនណាស់ ពេលដែលអ្នកកំពុងសប្បាយ។ ទស្សនៈនេះមិនមានមូលដ្ឋាននៅក្នុងការពិតទេ តែបទពិសោធន៍បានបង្ហាញថា ទស្សនៈនេះហាក់ដូចជាត្រូវ។ ពេលជីវិតកំពុងតែសប្បាយរីករាយ យើងមានអារម្មណ៍ថា ពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័សពេកហើយ។ យើងប្រហែលជាកំពុងធ្វើកិច្ចការដែលយើងចូលចិត្ត ឬនៅជាមួយមនុស្សជាទីស្រឡាញ់ តែពេលវេលាហាក់ដូចជាខ្លីពេក។ ខ្ញុំក៏មានបទពិសោធន៍ដូចនេះផងដែរ ហើយវាបាននាំឲ្យខ្ញុំមានការយល់ដឹងជាថ្មី អំពីព្រឹត្តិការណ៍ ដែលបានរៀបរាប់ ក្នុងបទគម្ពីរវិវរណៈ ជំពូក៤។ កាលពីមុន ពេលខ្ញុំពិចារណា អំពីសត្វទាំងបួន ដែលអង្គុយ នៅក្បែរបល្ល័ង្កព្រះ ដែលតែងតែពោលពាក្យពីរបីម៉ាត់ ដដែលៗ ខ្ញុំគិតថា សត្វទាំងនោះមានជីវិតដ៏គួរឲ្យធុញទ្រាន់ណាស់។ តែសព្វថ្ងៃនេះ ខ្ញុំមិនគិតដូចនេះទៀតទេ។ ផ្ទុយទៅវិញ ខ្ញុំគិតអំពីព្រឹត្តិការណ៍ ដែលពួកគេបានឃើញ ដោយភ្នែកដ៏ច្រើនរបស់ពួកគេ ដោយផ្ទាល់(ខ.៨)។ ខ្ញុំគិតអំពីទិដ្ឋភាព ដែលពួកគេបានឃើញ ខណៈពេលដែលពួកគេកំពុងមានវត្តមាននៅជុំវិញបល្ល័ង្កព្រះ(ខ.៦)។ ខ្ញុំគិត អំពីភាពភ្ញាក់ផ្អើល ដែលពួកគេមាន ចំពោះព្រះ ដែលបានប្រកបទាក់ទងជាមួយនឹងមនុស្សមានបាប ដោយប្រាជ្ញា និងសេចក្តីស្រឡាញ់។ បន្ទាប់មក ខ្ញុំគិតថា តើពួកគេអាចមានការឆ្លើយតបអ្វីដែលល្អជាងនេះទៀតនោះ? តើមានអ្វីដែលប្រសើរជាងការពោលសរសើរទ្រង់ថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”? តើការនិយាយពាក្យដដែលៗ ច្រំដែលៗ ជាសកម្មភាពដែលគួរឲ្យធុញទ្រាន់ឬទេ? ទេ គឺមិនគួរឲ្យធុញទ្រាន់ទេ…
Read article