ពាក្យសម្តីចុងក្រោយ
ថ្ងៃមួយ ក្នុងអំឡុងពេលម៉ោងទស្សនវិជ្ជា នៅសកលវិទ្យាល័យ មានសិស្សម្នាក់បានបញ្ចេញមតិអុជអាល មកលើទស្សនៈរបស់សាស្រ្តាចារ្យ។ សិស្សដទៃទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលលោកគ្រូអរគុណគាត់ ហើយក៏បានឲ្យសិស្សម្នាក់ទៀតបញ្ចេញមតិ។ ក្រោយមក ពេលគេសួរគាត់ថា ហេតុអ្វីគាត់មិនបានបញ្ចេញប្រតិកម្មចំពោះសិស្សម្នាក់នោះ? គាត់ក៏បានប្រាប់គេថា គាត់កំពុងរៀនជៀសវាងការនិយាយឥតបើគិត។ គ្រូបង្រៀនម្នាក់នេះបានស្រឡាញ់ ហើយថ្វាយព្រះកិត្តិនាមដល់ព្រះ ហើយគាត់ចង់ប្រកាន់ខ្ជាប់នូវវិញ្ញាណនៃការបន្ទាបខ្លួន ខណៈពេលដែលគាត់បង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ទ្រង់។ ព្រះបន្ទូលទ្រង់បានរំឭកខ្ញុំ អំពីគ្រូបង្រៀនម្នាក់ទៀត ដែលបានរស់នៅកាលពីសម័យយូរណាស់មកហើយ។ គាត់ជាអ្នកនិពន្ធព្រះគម្ពីរសាស្តា។ ទោះគាត់មិនបានលើកឡើងពីរបៀបប្រឈមុខដាក់មនុស្សមានកំហឹងក៏ដោយ ក៏គាត់បានមានប្រសាសន៍ថា ពេលយើងចូលទៅជិតព្រះអម្ចាស់ យើងគួរតែបោះជំហានដោយប្រយ័ត្ន ហើយ “ចូលទៅជិត ដើម្បីស្តាប់” ជាជាងប្រញាប់និយាយស្តី ហើយមានចិត្តដែលរហ័សតបត។ ការធ្វើដូចនេះ គឺមានន័យថា យើងទទួលស្គាល់ថា ទ្រង់ជាព្រះអម្ចាស់ ហើយយើងជាអ្នកដែលទ្រង់បានបង្កើត(សាស្តា ៥:១-២)។ តើអ្នកចូលទៅជិតព្រះ ដោយរបៀបណា? បើអ្នកដឹងថា អ្នកអាចកែប្រែអត្តចរិកខ្លួនឯង ហេតុអ្វីបានជាអ្នកមិនចំណាយពេលពិចារណា អំពីភាពអស្ចារ្យ និងភាពធំប្រសើររបស់ព្រះអម្ចាស់? ពេលយើងជញ្ជឹងគិត អំពីប្រាជ្ញា អំណាច និងព្រះវត្តមានដែលគ្មានដែនកំណត់របស់ទ្រង់ យើងអាចមានអារម្មណ៍ថា ស្ញែងខ្លាច និងចង់សរសើរដំកើងព្រះអម្ចាស់ ដោយសារសេចក្តីស្រឡាញ់ដ៏ហូរហៀរ ដែលទ្រង់មានចំពោះយើង។ កាលណាយើងមានអត្តចរិកដែលបន្ទាបខ្លួនដូចនេះ យើងនឹងអាចចៀសវាងការនិយាយពាក្យឥតបើគិត។-AMY BOUCHER…
Read article