January 28, 2018

You are here:
ក្តីអំណរ

ខ្ញុំ​កំពុង​តែ​ឈាន​ទៅ​រក​រដូវ​កាល​ថ្មី​យ៉ាង​ឆាប់​រហ័ស គឺ “រដូវរងា” នៃ​ភាព​ចាស់​ជរា ប៉ុន្តែ ខ្ញុំ​មិន​ទាន់​ទៅ​ដល់​នៅ​ឡើយទេ។ ទោះ​បី​ជា​ថ្ងៃ​ខែ​ឆ្នាំ​បាន​បោល​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ហើយ​ជួន​កាល ខ្ញុំ​ចង់​បន្ថយ​ល្បឿន​វា​ក៏​ដោយ ​ក៏​ខ្ញុំ​នៅ​តែមាន​ក្តី​អំណរ ដែល​បាន​ជួយ​ទ្រទ្រង់​ខ្ញុំ ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ថ្ងៃ​ថ្មី​នីមួយ​ៗ ​ជា​ថ្ងៃ​ថ្មី​ដែល​ព្រះ​អម្ចាស់​បាន​ប្រទានខ្ញុំ។ ខ្ញុំ​អាច​ថ្លែង​ជា​មួយ​អ្នក​និពន្ធ​បទ​ទំនុក​ដំកើង​ថា “នេះ​ជា​ការ​ល្អ​ហើយ គឺ​ដែល​នឹង​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា …ព្រម​ទាំង​សំដែង​ពី​សេចក្តី​សប្បុរស​នៃ​ទ្រង់​នៅ​ពេល​ព្រឹក ហើយ​ពី​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​រាល់​តែ​យប់”(ទំនុកដំកើង ៩២:១-២)។ ទោះ​បី​ជា​ជីវិត​ខ្ញុំ មាន​ការ​តស៊ូ និង​ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក​ផ្សេង​ទៀត ដែល​ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ថា ហួស​សមត្ថ​ភាព​ខ្ញុំ​ក៏​ដោយ ក៏​ព្រះ​ទ្រង់​ជួយ​ឲ្យ​ខ្ញុំ​អាច​ចូល​រួម​ជា​មួយ​អ្នក​និពន្ធ​ទំនុក​ដំកើង នៅ​ក្នុង​ការ “​បន្លឺ​ឡើង ដោយ​អំណរ ចំពោះ​ការ​នៃ​ព្រះហស្ត​ទ្រង់”(ខ.៤)។ គឺ​អំណរ ដោយ​សារ​ព្រះ​ពរ​ដែល​ទ្រង់​ប្រទាន ក្រុម​គ្រួសារ មិត្ត​ភក្តិ និងកិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដោយ​ពេញ​ចិត្ត។ ហើយ​ក៏​ជា​ក្តី​អំណរ ដោយសារ​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ និង​ព្រះ​បន្ទូល​ដែលទ្រង់​បាន​បណ្តាល​ចិត្ត​គេ​ឲ្យ​តែង។  ក៏​ដូច​ជា​ក្តីអំណរ ដោយសារ​ព្រះ​យេស៊ូវ​បាន​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជាទ្រង់​សុគត​ជួស​បាប​យើង។ ហើយ​ក៏​ជា​ក្តី​អំណរ​ ដោយ​សារ​ទ្រង់​ប្រទាន​ព្រះ​វិញ្ញាណ ដែល​ជា​ប្រភព​នៃ​ក្តី​អំណរ​ដ៏​ពិត​(រ៉ូម ១៥:១៣)។ ដោយ​សារ​ព្រះ​អម្ចាស់ នោះ​អ្នក​ជឿ​ទ្រង់ អាច “នឹង​លូតលាស់​ឡើង ដូច​ជា​ដើម​លម៉ើរ … ​ ​គេ​នឹង​នៅ​តែ​កើត​ផល គេ​នឹង​មាន​ជ័រ​ជា​បរិបូរ…

Read article