ដូចក្មេងតូច
នៅពេលល្ងាចថ្ងៃមួយ កាលពីច្រើនឆ្នាំកន្លងទៅ បន្ទាប់ពីលួអាន(Luann) ភរិយាខ្ញុំ នាំកូនស្រីអាយុពីរឆ្នាំរបស់យើង អធិស្ឋានមុនចូលគេងហើយ ក្មេងតូចម្នាក់នេះក៏បានសួរម្តាយនាងថា “ម៉ាក់ ព្រះយេស៊ូវនៅទីណា?” ពេលនោះម្តាយនាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភរិយារបស់ខ្ញុំក៏បានឆ្លើយថា “ព្រះយេស៊ូវគង់នៅនគរស្ថានសួគ៌ ហើយគង់នៅគ្រប់ទិសទី និងកំពុងគង់នៅជាមួយយើងនៅទីនេះផងដែរ។ ហើយទ្រង់អាចគង់នៅក្នុងចិត្តកូន បើសិនជាកូនចង់យាងទ្រង់ចូលគង់”។ នាងក៏បានឆ្លើយថា “កូនចង់ឲ្យព្រះយេស៊ូវគង់នៅក្នុងចិត្តកូន”។ ម្តាយរបស់នាងក៏បានតបថា “កូនអាចយាងទ្រង់ចូលគង់នៅពេលណាក៏បាន”។ នាងក៏បានប្រាប់ថា “កូនចង់យាងទ្រង់ចូលគង់នៅក្នុងចិត្តកូន នៅពេលឥឡូវនេះ”។ ពេលនោះ ក្មេងស្រីតូចម្នាក់នេះក៏បាននិយាយថា “ព្រះយេស៊ូវ សូមយាងចូលគង់ក្នុងចិត្តទូលបង្គំ ហើយគង់នៅជាមួយទូលបង្គំ”។ ហើយនាងក៏បានចាប់ផ្តើមការធ្វើដំណើរនៃសេចក្តីជំនឿជាមួយទ្រង់ ចាប់ពីពេលនោះមក។ ពេលពួកសិស្សព្រះយេស៊ូវសួរទ្រង់ថា តើនរណាធំជាងគេ ក្នុងនគរស្ថានសួគ៌ ទ្រង់ក៏បានហៅក្មេងតូចម្នាក់ ឲ្យមកក្នុងកណ្តាលចំណោមពួកគេ(ម៉ាថាយ ១៨:១-២)។ ទ្រង់មានព្រះបន្ទូលថា “បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ដូច្នេះ អ្នកណាដែលបន្ទាបខ្លួន ឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថា ធំជាងគេក្នុងនគរស្ថានសួគ៌ហើយ អ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថា ទទួលខ្ញុំដែរ”(ខ.៣-៥)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងបង្រៀនយើងថា ក្មេងដែលមានជំនឿលើទ្រង់ អាចធ្វើជាគំរូដ៏ល្អនៃសេចក្តីជំនឿ។ ទ្រង់ក៏បានប្រាប់យើង ឲ្យស្វាគមន៍អ្នកដែលបើកចិត្តថ្វាយទ្រង់។…
Read article