តើអ្នកជំនាញបាននិយាយអ្វីខ្លះ?
លោកចេហ្វ ចាកូប៊ី(Jeff Jacoby) ដែលជាអ្នកនិពន្ធសារពត៌មាន ឲ្យកាសែតបូស្តុន ក្លូប បានសរសេរថា “សមត្ថភាពដ៏អាថ៌កំបាំងរបស់អ្នកជំនាញ នៅក្នុងការយល់ខុស អំពីរឿងផ្សេងៗ អាចជាកំហុសឆ្គងដ៏អាក្រក់”។ បើយើងក្រឡេកមើលទៅប្រវត្តិសាស្រ្តដែលទើបកើតមានឡើង យើងនឹងបានដឹងថា គាត់ពិតជានិយាយត្រូវ។ ឧទារហណ៍ អ្នកឆ្នៃប្រឌិតដ៏ល្បីល្បាញ ឈ្មោះ ថូម៉ាស អេឌីសិន(Thomas Edison) ធ្លាប់បានប្រកាសថា ខ្សែភាពយន្តដែលមានសម្លេង និងមិនអាចជំនួសខ្សែភាពយន្តដែលគ្មានសម្លេងបានឡើយ តែទីបំផុតគេក៏ដឹងថា គាត់បានគិតខុសហើយ។ ហើយនៅឆ្នាំ ១៩២៨ លោកហេនរី ហ្វ៊ត(Henry Ford) បានប្រកាសថា “មនុស្សកំពុងតែមានបញ្ញាកាន់តែខ្លាំងលើសលប់ បានជាពួកគេមិនអាចមានសង្រ្គាមលោកលើកទីពីរឡើយ” តែប៉ុន្មានឆ្នាំក្រោយមក សង្រ្គាមលោកលើកទីពីរក៏បានផ្ទុះឡើង។ មានការព្យាករណ៍ជាច្រើន របស់ “អ្នកជំនាញ” បានប្រែក្លាយជាការទាយខុស ។ ដូចនេះ សមត្ថភាពរបស់អ្នកប្រាជ្ញក៏មានកំរិតផងដែរ។ មានតែអង្គបុគ្គលម្នាក់ប៉ុណ្ណោះ ដែលអាចឲ្យយើងទុកចិត្តបានទាំងស្រុង ហើយទ្រង់មានព្រះបន្ទូលធ្ងន់ៗខ្លះ សម្រាប់មនុស្សមួយចំនួនដែលតាំងខ្លួនជាអ្នកប្រាជ្ញ។ នៅសម័យដែលព្រះយេស៊ូវបំពេញព្រះរាជកិច្ចនៅលើផែនដី ពួកអ្នកដឹកនាំសាសនា បានអៈអាងថា ខ្លួនមានសេចក្តីពិត។ អ្នកប្រាជ្ញ និងទេវវិទូទាំងអស់នោះ គិតថា ខ្លួនដឹងថា ព្រះមែស៊ីដែលនឹងយាងតាមព្រះបន្ទូលសន្យា…
Read article