February 4, 2018

You are here:
ពិតជាអស្ចារ្យណាស់!

តាម​និស្ស័យ​សាច់​ឈាម​របស់​យើង យើង​រាល់​គ្នា​ខ្វះ​មិន​ដល់​សិរីល្អ​របស់​ព្រះ​​ឡើយ(រ៉ូម ៣:២៣)។ ព្រះយេស៊ូវ ជា​រស្មីដែល​ភ្លឺ​ចេញ​ពី​សិរីល្អ​របស់​ព្រះ(ហេព្រើរ ១:៣) ហើយ​អ្នក​ដែល​ស្គាល់​ទ្រង់ ក៏​បាន​ឃើញ​សិរីល្អ​ទ្រ​ង់​(យ៉ូហាន ១:១៤)។ នៅ​គ្រា​សញ្ញា​ចាស់ សិរីល្អ​បាន​ស្ថិត​នៅ​ពេញ​រោង​ឧបោសថ(និក្ខមនំ ៤០:៣៥-៣៥) ហើយ​ក៏​បាន​ដឹក​នាំ​ពួក​អ៊ីស្រាអែល ក្នុង​វាល​រហោស្ថាន​ផង​ដែរ។ ហើយ​យើង​ក៏បា​នទទួ​លព្រះ​បន្ទូល​សន្យា​ថា នៅ​ចុង​បញ្ចប់ នគរ​ស្ថាន​សួគ៌​នឹង​បញ្ចេញ​ពន្លឺ នៃ​សិរីល្អ​ព្រះ តាម​របៀប​ដ៏អស្ចារ្យ បាន​ជា​យើង​មិន​ត្រូវ​ការ​ពន្លឺ​ថ្ងៃ នៅ​នគរ​ស្ថាន​សួគ៌​ឡើយ​(វិវរណៈ ២១:២៣)។ ព្រះ​គម្ពីរ​បរិសុទ្ធ​ទាំង​មូល បាន​ប្រាប់​យើង​ថា យើង​អាច​អរ​សប្បាយ​នឹង​សិរីល្អ​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​បាន​សម្តែង​មកឲ្យ​យើង​ឃើញ​តែ​បន្តិច ខណៈ​ពេល​ដែល​យើង​កំពុង​រស់​នៅ ក្នុង​ផែន​ដី​ដែល​ទ្រង់​បាន​បង្កើត​។ សិរីល្អ​របស់​ព្រះ​ជា​ការបង្ហាញ​ចេញ​នូវ​ផ្នែក​ខាង​ក្រៅនៃ​ព្រះ​អង្គ​ទ្រង់។ ដោយ​សារ​យើង​មិន​អាច​មើល​ឃើញ​ព្រះ នោះ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​ឃើញ​រូប​ភា​ព​ដ៏​ច្បាស់ នៃ​ព្រះ​វត្ត​មាន​ទ្រង់ និង​ព្រះ​រាជ​កិច្ច​ដែល​ទ្រង់​ធ្វើ នៅក្នុង​ការ​ជា​ច្រើន ដូច​ជា​វិសាល​ភាព​នៃចក្រ​វាល ភាព​អស្ចារ្យ​នៃ​សេចក្តី​សង្រ្គោះ​ និង​ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្នុង​ជីវិត​យើង​ជា​ដើម។ នៅ​ថ្ងៃ​នេះ ចូរ​យើង​រក​មើល​សិរីល្អ​របស់​ព្រះ ដើម្បី​ឲ្យ​បាន​ឃើញ​ភស្តុតាង​នៃ​ភាព​អស្ចារ្យ​របស់​ទ្រង់។ អ្នក​នឹង​បាន​ឃើញ​សិរីល្អ​ទ្រង់ នៅ​ក្នុង​សម្រស់​ធម្ម​ជាតិ សំណើច​របស់​ក្មេង និង​ការ​ស្រឡាញ់​អ្នក​ដទៃ​ជា​ដើម។ ព្រះ​ទ្រង់​នៅ​តែ​បន្ត​បំពេញ​ផែន​ដី ដោយ​សិរីល្អ​របស់​ទ្រង់​។-DAVE BRANON

Read article