ការស្តាប់សម្លេងទ្រង់
ខ្ញុំមានការពិបាកនៅក្នុងការស្តាប់ ដោយសារត្រចៀកខ្ញុំថ្លង់។ ដូចនេះ ខ្ញុំក៏បានពាក់ឧបករណ៍នៅត្រចៀក ដើម្បីជួយឲ្យខ្ញុំស្តាប់ឮ។ ភាគច្រើន ឧបករណ៍នេះមានដំណើរការល្អ លើកលែងតែនៅកន្លែងដែលមានសម្លេងរំខានខ្លាំង។ នៅកន្លែងអ៊ូអរបែបនោះ ឧបករណ៍ជំនួយស្តាប់ឮរបស់ខ្ញុំ បានចាប់សម្លេងទាំងអស់ នៅក្នុងបន្ទប់ ធ្វើឲ្យខ្ញុំមិនអាចឮសម្លេងមនុស្ស ដែលកំពុងនិយាយនៅមុខខ្ញុំ។ បញ្ហានេះ បានធ្វើឲ្យខ្ញុំនឹកចាំថា នៅក្នុងវប្បធម៌របស់យើងសព្វថ្ងៃ មានសម្លេងរំខានជាច្រើននៅជុំវិញខ្លួនយើង ដែលធ្វើឲ្យយើងមិនអាចស្តាប់ឮសម្លេង ដ៏ស្ងប់ស្ងាត់របស់ព្រះបាន។ លោក ធី អេស អេលាត(T.S. Eliot) ដែលជាកវីនិពន្ធកំណាព្យបានចោទជាសំណួរថា “តើយើងត្រូវស្វែងរកព្រះបន្ទូលនៅទីណា? តើអាចរកឃើញនៅកន្លែងនេះទេ បើមានសម្លេងច្រើនយ៉ាងនេះ”។ តែអរព្រះគុណព្រះអង្គ ឧបករណ៍ជំនួយស្តាប់សម្លេងរបស់ខ្ញុំ មានកន្លែងសារេ ឲ្យវាអាចកាត់សម្លេងដែលនៅជុំវិញខ្លួនខ្ញុំបាន ហើយជួយឲ្យខ្ញុំអាចស្តាប់ឮតែសម្លេងដែលខ្ញុំចង់ឮ។ យ៉ាងណាមិញ ទោះជាមានសម្លេងរំខាននៅជុំវិញយើងយ៉ាងណាក៏ដោយ បើសិនជាយើងសង្រួមចិត្តយើង ហើយប្រុងត្រចៀកស្តាប់ នោះយើងនឹងបានឮសម្លេង “ដ៏តូចរហៀង”របស់ទ្រង់(១ពង្សាវតាក្សត្រ ១៩:១១-១២)។ ព្រះទ្រង់បានមានបន្ទូលមកកាន់យើងជារៀងរាល់ថ្ងៃ ដោយត្រាសហៅយើង ឲ្យចូលមករកទ្រង់ ពេលដែលយើងនឿយហត់ និងត្រូវការជំនួយ។ ទ្រង់មានបន្ទូលមកកាន់យើង ពេលយើងមានទុក្ខជាទម្ងន់ និងនៅពេលដែលយើងខ្វះអំណរ និងការស្កប់ស្កល់ចិត្ត។ ប៉ុន្តែ ជាបឋម ព្រះទ្រង់មានបន្ទូលមកកាន់យើង តាមព្រះបន្ទូលទ្រង់(១ថែស្សាឡូនិច ២:១៣)។…
Read article