ការសរសើរដំកើងព្រះ ពេលមានបញ្ហា
មានពេលមួយម្តាយរបស់ខ្ញុំបាននិយាយប្រាប់ខ្ញុំថា “ម៉ាក់កើតមហារីកហើយ”។ ពេលនោះ ខ្ញុំបានខំតាំងអារម្មណ៍ឲ្យរឹងមាំ ប៉ុន្តែ ខ្ញុំនៅតែមិនអាចទប់ទឹកភ្នែកជាប់។ ខ្ញុំគិតថា អ្នកក៏មិនចង់ឮមនុស្សជាទីស្រឡាញ់របស់អ្នក និយាយពាក្យដូចនេះដែរ។ ប៉ុន្តែ នេះជាលើកទីបីហើយ ដែលម្តាយខ្ញុំបានតយុទ្ធនឹងជម្ងឺមហារីក។ បន្ទាប់ពីការថត និងពិនិត្យសាច់ដែលមានបញ្ហាជាទៀងទាត់ ម្តាយរបស់ខ្ញុំក៏បានដឹងថា គាត់មានដុំសាច់កាចនៅក្រោមដៃគាត់។ ទោះគាត់បានទទួលដំណឹងអាក្រក់ក៏ដោយ ក៏គាត់នៅតែកម្សាន្តចិត្តខ្ញុំ។ គាត់ប្រាប់ខ្ញុំថា “ម៉ាក់ដឹងថា ព្រះតែងតែល្អចំពោះម៉ាក់ជានិច្ច។ ទ្រង់តែងតែស្មោះត្រង់ជានិច្ច”។ ទោះគាត់ត្រូវឆ្លងកាត់ការវៈកាត់ដ៏ពិបាក ហើយបន្ទាប់មក ត្រូវបាញ់កាំរស្មីក៏ដោយ ក៏គាត់នៅតែដឹងច្បាស់ថា ព្រះទ្រង់នៅតែគង់នៅជាមួយ ហើយស្មោះត្រង់ចំពោះគាត់ជានិច្ច។ ការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីលោកយ៉ូប។ លោកយ៉ូបបានបាត់បង់កូន ទ្រព្យសម្បត្តិ និងសុខភាពគាត់។ ប៉ុន្តែ បទគម្ពីរ យ៉ូប ១:២០ បានប្រាប់យើងថា បន្ទាប់ពីគាត់បានទទួលដំណឹងអាក្រក់ទាំងអស់នេះហើយ “គាត់បានផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ”។ ពេលប្រពន្ធគាត់ប្រាប់ឲ្យគាត់ជេរព្រះ គាត់និយាយថា “យើងទទួលសេចក្តីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្តីអាក្រក់ដែរទេឬ?”(២:១០)។ នេះជាការឆ្លើយតប ដ៏គួរឲ្យភ្ញាក់ផ្អើល។ ទោះក្រោយមក លោកយ៉ូបបានរអ៊ូរទាំក៏ដោយ ក៏ទីបំផុត គាត់បានទទួលស្គាល់ថា ព្រះទ្រង់មិនដែលប្រែប្រួលឡើយ។ គាត់ដឹងថា ព្រះទ្រង់នៅតែគង់ជាមួយគាត់ ហើយនៅតែខ្វល់ពីគាត់។ សម្រាប់មនុស្សភាគច្រើន…
Read article