បាត់បង់ តែបានរកឃើញ
ពេលដែលខ្ញុំ និងភរិយាខ្ញុំដឹងថា ម្តាយក្មេកខ្ញុំ បានបាត់ខ្លួន ពេលដែលគាត់កំពុងដើរផ្សារជាមួយសាច់ញាតិម្នាក់ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង។ ម្តាយក្មេកខ្ញុំមានជម្ងឺបាត់បង់ការចងចាំ និងវង្វេងវង្វាន់ ហើយគាត់អាចធ្វើអ្វីមួយ ដោយគ្មានការពិចារណា។ តើគាត់កំពុងតែដើរវិលវល់នៅកន្លែងនោះ ឬបានឡើងជិះឡានក្រុង ដោយគិតថា គេកំពុងនាំគាត់ទៅផ្ទះ? យើងក៏បានគិតដល់ការអាក្រក់បំផុត ដែលអាចកើតឡើងចំពោះគាត់ ខណៈពេលដែលយើងកំពុងស្វែងរកគាត់ ដោយស្រែករកព្រះ សូមឲ្យទ្រង់ជួយស្វែងរកគាត់។ ប៉ុន្មានម៉ោងក្រោយមក គេក៏បានឃើញម្តាយក្មេកខ្ញុំ កំពុងដើរតាមផ្លូវមួយ នៅចម្ងាយប៉ុន្មានគីឡ៉ូម៉ែត្រពីយើង។ ព្រះទ្រង់បានប្រទានពរ ឲ្យយើងអាចរកគាត់ឃើញ។ ជាច្រើនខែក្រោយមក ទ្រង់ក៏បានប្រទានពរដល់គាត់ នៅអាយុ៨០ឆ្នាំ ដោយគាត់បានងាកបែរមករកព្រះយេស៊ូវ ដើម្បីទទួលសេចក្តីសង្រ្គោះ។ ព្រះយេស៊ូវបានប្រៀបប្រដូចមនុស្ស ទៅនឹងសត្វចៀមដែលវង្វេង។ គឺដូចដែលទ្រង់បានពិពណ៌នាថា “ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀម១រយ តែបាត់១ តើមិនទុកចៀម៩៩ឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀម១ដែលបាត់ ទាល់តែឃើញទេឬអី។ កាលណារកឃើញហើយ នោះក៏លើកព្រនរមក ដោយអំណរ។ លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ និងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ”(លូកា ១៥:៤-៦)។ អ្នកគង្វាលបានរាប់ចៀមរបស់គាត់ ដើម្បីឲ្យដឹងប្រាកដថា ចៀមនីមួយៗ សុខសប្បាយជាទេ។ យ៉ាងណាមិញ…
Read article