មិនអាចបំបាក់យើងបានឡើយ
ដោយសារខ្ញុំមានដើមកំណើតនៅរដ្ឋកាលីហ្វូញ៉ា ហើយជាអ្នកស្រឡាញ់ពន្លឺថ្ងៃ ខ្ញុំច្រើនតែជៀសវាងភាពរងា។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចូលចិត្តមើលរូបថតព្រឹលស្អាតៗ។ ដូចនេះ ខ្ញុំមិនអាចឃាត់ខ្លួនឯង មិនឲ្យញញឹម ពេលដែលមិត្តភក្តិខ្ញុំម្នាក់មករដ្ឋអីលីណយ ឲ្យខ្ញុំមើលរូបថតរដូវរងា ដែលមានដើមឈើតូចមួយ នៅក្រៅបង្អួចផ្ទះរបស់នាង។ ការកោតសរសើរក៏បានប្រែក្លាយជារឿងមិនសប្បាយចិត្ត ពេលដែលខ្ញុំកត់សំគាល់ឃើញ មែករបស់វាដែលរុះស្លឹកអស់ បានកោងចុះក្រោម ដោយសារទម្ងន់នៃគំនរព្រឹលទឹកកក ដែលមានពន្លឺភ្លឺផ្លេក។ តើមែកដែលកោងចុះក្រោមទាំងនោះ អាចទ្រំាទ្រយូរប៉ុណ្ណា ទំរាំតែវាបាក់ ដោយសារទម្ងន់នៃព្រឹលទឹកកកនោះ? ពេលដែលខ្ញុំគិតអំពីទម្ងន់នៃព្រឹលទឹកកក ដែលស្ទើរតែធ្វើឲ្យមែកឈើបាក់ ខ្ញុំក៏បាននឹកចាំ អំពីទម្ងន់នៃការព្រួយបារម្ភ ដែលបានសង្កត់ ធ្វើឲ្យស្មារបស់ខ្ញុំធ្លាក់ចុះ។ ព្រះយេស៊ូវបានបញ្ជាក់ច្បាស់ថា ទ្រព្យសម្បត្តិដែលប្រសើរបំផុត មិនមាននៅផែនដី ហើយក៏មិនមែនមានតែមួយរយៈពេលនោះដែរ បន្ទាប់មក ទ្រង់ក៏បានលើកទឹកចិត្តយើង ឲ្យឈប់ព្រួយបារម្ភទៀត។ ព្រះដែលបានបង្កើត និងទ្រទ្រង់ចក្រវាល ទ្រង់ស្រឡាញ់ និងផ្គត់ផ្គង់កូនរបស់ទ្រង់ ដូចនេះ យើងមិនចាំបាច់ត្រូវបង់ខាតពេលវេលា ដោយសារការព្រួយបារម្ភឡើយ។ ព្រះទ្រង់ជ្រាបអំពីតម្រូវការរបស់យើង ហើយទ្រង់នឹងមើលថែរយើង(ម៉ាថាយ ៦:១៩-៣២)។ ទ្រង់ក៏ជ្រាបផងដែរថា យើងនឹងជួបការល្បួង ដែលនាំឲ្យយើងព្រួយបារម្ភ។ ទ្រង់បានប្រាប់យើង ឲ្យមករកទ្រង់ ទុកចិត្តព្រះវត្តមាន និងការផ្គត់ផ្គង់របស់ទ្រង់ ក្នុងពេលបច្ចុប្បន្ន ហើយរស់នៅ ដោយជំនឿជារៀងរាល់ថ្ងៃ(ខ.៣៣-៣៤)។…
Read article