ដូចក្មេងតូច

មាន​ក្មេង​ស្រី​តូច​ម្នាក់​បាន​ធ្វើ​កាយ​វិការ ដោយ​អំណរ តាម​របៀប​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ តាម​តន្រ្តី​សរសើរ​ដំកើង​ព្រះ។ ពេល​នោះ មាន​តែ​នាង​ម្នាក់​គត់ ដែល​កំពុង​ដើរ​នៅ​ក្នុង​ផ្លូវ នៅ​ចន្លោះ​កន្លែង​អង្គុយ​ ក្នុង​ព្រះ​វិហារ ប៉ុន្តែ នាង​មិន​ព្រម​ឈប់​បង្វិ​លខ្លួ​ន និង​គ្រវី​ដៃ ហើយ​លើក​ជើង​តាម​ចង្វាក់​ភ្លេង។ ម្តាយ​របស់​នាង​ក៏បា​នញ​ញឹម ដោយ​មិន​បាន​ឃាត់​នាង​ឡើយ។

ខ្ញុំ​មាន​ចិត្ត​រី​ករាយ ពេ​ល​បាន​ឃើញ​ក្មេង​ស្រី​ដ៏គួ​រ​ឲ្យស្រឡាញ់​នេះ ហើយ​ក៏​ចង់​ចូល​រួម​ជា​មួយ​នាង​ផង​ដែរ ប៉ុន្តែ មិន​អាច​ធ្វើ​ទៅ​រួច។​ អស់​កាល​ជា​យូ​រ​មក​ហើយ ដែល​ខ្ញុំ​បាន​ឈប់​បង្ហាញ​ចេញ នូ​​វ​ក្តី​អំណរ និង​ការ​ចង់​ដឹង​ច​ង់​យល់ ដោយ​មិន​មាន​ការ​ខ្មាស់​អៀន ក្នុង​វ័យ​កុមា​រ។ ថ្វី​ដ្បិត​តែ​យើង​ត្រូ​វតែ​លូត​លាស់ ហើយ​មាន​ភាព​ពេញ​​វ័យ ហើយ​លះចោ​លអាកប្ប​កិរិយា​បែប​កូន​ក្មេងក្តី ប៉ុន្តែ វា​មិន​មាន​ន័​យ​ថា យើង​ត្រូវ​បាត់​ប​ង់​ក្តី​អំណរ ការ​ចង់​ដឹង​ចង់​យល់​ឡើយ ជា​ពិសេស នៅ​ក្នុង​ទំនាក់​ទំន​ង​ជា​មួយ​ព្រះ។

កាល​ព្រះយេស៊ូវ​កំពុង​បំពេញ​បេសក​កម្ម​របស់​ទ្រង់ នៅ​លើ​ផែន​ដីនេះ​ ទ្រង់​បាន​ស្វាគម​ន៍​ក្មេង​តូច​ៗ ឲ្យ​ចូល​មក​រក​ទ្រង់ ​ហើយ​ច្រើន​តែ​មាន​បន្ទូល​ជា​ញឹក​ញាប់ អំពី​ក្មេង​ៗ នៅ​ក្នុង​ការ​បង្រៀន​របស់​ទ្រង់(ម៉ាថាយ ១១:២៥ ១៨:៣ ២១:១៦)។ មាន​ពេល​មួយ​នោះ ទ្រង់​បាន​ស្តី​បន្ទោស​ពួក​សិស្ស​របស់​ទ្រង់ ពេល​ដែល​ពួ​ក​គេព្យា​យាម​រារាំ​ងឪពុ​កម្តាយ​ទាំង​ឡាយ មិ​ន​ឲ្យ​នាំ​ក្មេង​ៗ​ចូល​មក​រក​ទ្រង់ ដើម្បី​ទទួល​ព្រះ​ពរ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទុក​​ឲ្យ​​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ”(ម៉ាកុស ១០:១៤)។  ត្រង់​ចំ​ណុច​នេះ ព្រះ​យេស៊ូវ​កំពុង​មាន​បន្ទូល សំដៅ​ទៅ​លើ​ការ​មាន​ចរិ​យា​ស​ម្បត្តិ​ដូច​ក្មេង​ៗ ដែល​ងាយ​នឹង​ទទួល​ព្រះ​គ្រីស្ទ ដោយ​អំណរ និង​ការ​ចង់​ដឹង​ចង់​ស្គាល់ ប៉ុន្តែ ក៏​មាន​ភាព​សាមញ្ញ ការ​ពឹង​ផ្អែក និង​ការ​ទុក​ចិត្ត​លើ​ទ្រង់ ព្រម​ទាំង​ការ​បន្ទាប​ខ្លួន​ផង​ដែរ។

ការ​មាន​ចិត្ត​ចង់​ដឹង​ចង់​ស្គាល់ និង​មាន​អំណរ​ដូច​កូន​ក្មេង​(និង​ច្រើន​ជាង​នេះ) ធ្វើ​ឲ្យ​យើង​បើក​ចំហរ​ចិត្ត ឲ្យ​កាន់​តែ​ងាយ​ទទួល​ទ្រង់។ ទ្រង់​កំពុង​រង់​ចាំ​យើង​រត់​ចូល​ ម​ក​ក្នុង​រង្វង់​ព្រះ​ហស្ត​ទ្រង់​។—ALYSON KIEDA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles