ការបង្គាប់ដោយផ្ទាល់
កូនទីពីររបស់ខ្ញុំចេះតែចង់ទៅគេង ក្នុងគ្រែសម្រាប់ក្មេងធំ ក្នុងបន្ទប់គេងរបស់បងស្រីនាង។ ជារៀងរាល់យប់ ខ្ញុំបានយកភួយដណ្តប់ឲ្យព្រីតា(Britta) ដោយផ្តល់ការណែនាំ ដល់នាងដោយផ្ទាល់ កុំឲ្យចេញពីគ្រែរបស់នាង ពុំនោះទេ ខ្ញុំនឹងយកនាង ទៅដាក់ក្នុងគ្រែសម្រាប់កូនង៉ែតវិញ។ ជារៀងរាល់យប់ ខ្ញុំបានឃើញនាងដើរចេញក្រៅបន្ទប់គេង ហើយខ្ញុំត្រូវនាំកូនជាទីស្រឡាញ់ ដែលកំពុងអន់ចិត្ត ឲ្យត្រឡប់ទៅគ្រែសម្រាប់កូនងាវិញ។ ក្រោយមក ខ្ញុំក៏បានដឹងថា បងស្រីរបស់នាង ដែលមានភាពផ្អែមល្ហែម មិនសប្បាយចិត្តនឹងឲ្យនរណាម្នាក់ គេងក្នុងបន្ទប់រួមជាមួយនាងទេ ហើយក៏បានប្រាប់ព្រីតា ម្តងហើយម្តងទៀតថា នាងបានឮខ្ញុំហៅព្រីតាឲ្យត្រឡប់ទៅបន្ទប់គេងវិញ។ ព្រីតាក៏បានស្តាប់តាមពាក្យសម្តីរបស់បងស្រីនាង។ នាងបានរកមើលខ្ញុំ ហើយក៏បានឡើងគេងនៅលើគ្រែរបស់នាងវិញ។ ការស្តាប់តាមសម្លេងខុស អាចនាំឲ្យយើងម្នាក់ៗទទួលផលវិបាក។ ពេលព្រះអម្ចាស់ចាត់បុរសម្នាក់ ឲ្យទៅស្រុកបេតអែល ធ្វើជាតំណាងឲ្យទ្រង់ ទ្រង់បានប្រទាននូវការបង្គាប់ដ៏ច្បាស់លាស់ កុំឲ្យគាត់បរិភោគអាហារ ឬគ្រឿងទឹក នៅទីនោះឡើយ ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដដែលដែរ(១ពង្សាវតាក្សត្រ ១៣:៩)។ ពេលស្តាបយេរ៉ូបោមអញ្ជើញគាត់ ឲ្យបរិភោគអាហារជាមួយទ្រង់ ហោរារូបនេះក៏បានបដិសេធ ដើម្បីស្តាប់បង្គាប់ព្រះរាជបញ្ជារបស់ព្រះ។ ពេលដែលហោរាដែលមានវ័យចាស់ជាងគេ អញ្ជើញគាត់ឲ្យនៅញាំអាហារ ពីដំបូង គាត់បានបដិសេធ ប៉ុន្តែ ក្រោយមក គាត់ក៏ព្រមនៅញាំអាហារ ពេលដែលហោរានោះបានបោកបញ្ឆោតគាត់ថា ទេវតានៃព្រះអម្ចាស់ បានប្រាប់ថា គាត់អាចញាំអាហារនោះបាន។…
Read article