March 15, 2018

You are here:
បើកបង្ហាញ ដើម្បីឲ្យបានប្រោសឲ្យជា

កាល​នៅ​ពី​ក្មេង ខ្ញុំ​មើល​ឪពុក​ខ្ញុំ​ភ្ជួរ​ស្រែ ដែល​គេ​មិន​ដែល​ដាំ​ដុះ​អ្វី​ពី​មុន​មក។ នៅ​ក្នុង​ការ​ភ្ជួរ​ជើង​ទី​មួយ ផ្លែ​នង្គ័ល​ក៏​បានប៉ះ​ថ្ម​ធំ​ៗ​របើក​ចេញ​ពី​ក្នុង​ដី ហើយ​គាត់​ក៏​បាន​យក​ថ្ម​ទាំង​នោះ​ចេញ។ រួច​គាត់​ក៏​បាន​ភ្ជួរ​ស្រែ​កន្លែង​ដដែល​នោះ​ម្តងហើយ ម្តង​ទៀត ដើម្បី​បំបែក​ដី​បន្ថែម​ទៀត។ ក្នុង​ការ​ភ្ជួរ​ដី ក្នុង​ជើង​នីមួយ​ៗ គាត់​ក៏​បាន​គាស់​ថ្ម​ផ្សេង​ទៀត គឺ​ថ្ម​ដែល​តូច​ជាង​មុន ដែល​គាត់​ត្រូវ​គ្រវែង​ចោល។ ដំណើរ​ការ​នៃ​ការ​ភ្ជួរ​ដី​នេះ​ក៏​បាន​បន្ត ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ភ្ជួរ​ជា​ច្រើន​ជើង ពេញ​ក្នុង​វាល​នោះ។   យ៉ាង​ណា​មិញ ការ​លូត​លាស់ ក្នុង​ព្រះ​គុណ​ព្រះ ក៏​អាច​មាន​លក្ខណៈ​ស្រដៀង​នឹង​ការ​ភ្ជួរ​ស្រែ​របស់​ឪពុក​ខ្ញុំ​ផង​ដែរ។ ពេល​ដែល​យើង​ទើប​តែ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ អំពើ​បាប​ធំ​ៗ មួយ​ចំនួន អាច​ត្រូវ​បាន​បង្ហាញ​ចេញ​មក។ យើង​ក៏​បាន​សារ​ភាព​អំពើ​បាប​ទាំង​នោះ នៅ​ចំពោះ​ព្រះ ហើយ​ទទួល​ការ​អត់​ទោស​បាប​របស់​ទ្រង់។ ប៉ុន្តែ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​ព្រះ​បន្ទូល​ព្រះ​បាន​ជ្រាប​ចូល​ជ្រៅ​បំផុត ក្នុង​ជីវិត​យើង ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​បើក​បង្ហាញ​ឲ្យ​យើង​ឃើញ​ អំពើ​បាប​ដទៃ​ទៀត ដែល​កប់​ទុក​ក្នុង​ជីវិត​យើង។ យើង​ប្រហែល​ជា​គិត​ថា អំពើ​បាប​ទាំង​នោះ ជា​អំពើ​បាប​តូច​តាច គ្មាន​អ្វី​ធំ​ដំ​ទេ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​ថា វា​ជា​អំពើ​បាប​ដ៏​អាក្រក់ ដែល​ជា​អាកប្បកិរិយ៉ា​ និង​ទង្វើដែល​បង្ខូច​បំផ្លាញ។ អំពើ​បាប​ទាំង​នោះ មាន​ដូច​ជា​សេចក្តី​អំណួត ការ​រអ៊ូ​រទាំ ការ​ព្រួយ​បារម្ភ បុរេ​វិន្និច្ឆ័យ ការ​ព្យាបាទ ការ​បំពេញ​ការ​សប្បាយ​ជ្រុល។ ព្រះ​ទ្រង់​បើក​បង្ហាញ​អំពើ​បាប​នីមួ​យៗ ដើម្បី​ឲ្យ​យើង​អនុញ្ញាត​ឲ្យ​ទ្រង់ បោះ​អំពើ​បាប​ទាំង​នោះ​ចោល។…

Read article