ការផ្តោតទៅលើភាពអស្ចារ្យ
មនុស្សខ្លះចេះតែមើលទៅលោកិយ ឃើញតែបញ្ហា។ លោកដេវីត ចូនស៍(DeWitt Jones) ជាជាងថតរបស់ទូរទស្សន៍ប៉ុស្ទ នេសិននល ជីអូក្រាហ្វ៊ីក។ គាត់បានប្រើអាជីពរបស់គាត់ ដើម្បីបង្ហាញនូវចំណុចល្អៗ របស់ពិភពលោក។ មុននឹងគាត់ថតរូប គាត់រង់ចាំមើលពន្លឺ ដែលភ្លឺល្អ ដែលនាំឲ្យគាត់មើលឃើញរូបភាពដ៏អស្ចារ្យ ដែលបានបង្កប់ខ្លួន នៅទីនោះជាយូរមកហើយ។ គាត់បានប្រើម៉ាស៊ីនថតរូបរបស់គាត់ ដើម្បីស្វែងរកសម្រស់ ដែលលេចឡើងនៅលើផ្ទៃមុខមនុស្ស និងធម្មជាតិដ៏សាមញ្ញ។ មនុស្សជាច្រើនមានហេតុផល ដែលត្រូវផ្តោតទៅលើចំណុចអវិជ្ជមានរបស់ពិភពលោក ដែលក្នុងនោះ ក៏មានលោកយ៉ូបផងដែរ។ បន្ទាប់ពីគាត់បានបាត់បង់អ្វីៗគ្រប់យ៉ាង ដែលនាំឲ្យគាត់មានអំណរ សូម្បីតែមិត្តភក្តិគាត់ក៏បានក្លាយជាអ្នកចោទប្រកាន់មកលើគាត់ផងដែរ។ ពួកគេក៏បានប្រាប់លោកយ៉ូបថា គាត់មានទុក្ខវេទនាខ្លាំងយ៉ាងនោះ គឺដោយសារអំពើបាបដែលគាត់បានលាក់ទុក។ ពេលលោកយ៉ូបស្រែករកព្រះ ទ្រង់នៅតែស្ងាត់ស្ងៀម មិនឃើញឆ្លើយតបចំពោះគាត់។ ទីបំផុត នៅក្នុងភាពវឹកវរនៃខ្យល់ព្យុះកំបុតត្បូង និងភាពងងឹតនៃជីវិតរបស់លោកយ៉ូប ព្រះទ្រង់ក៏បានឲ្យគាត់ ពិចារណាអំពីភាពអស្ចារ្យក្នុងធម្មជាតិ ដែលបានឆ្លុះបញ្ចាំង ឲ្យឃើញប្រាជ្ញា និងអំណាចរបស់ទ្រង់ ដែលយើងមិនមានដល់ទ្រង់(យ៉ូប ៣៨:២-៤)។ បើយើងកំពុងតែមានគំនិតអវិជ្ជមាន តើទ្រង់នឹងមិនឲ្យយើងពិចារណា អំពីភាពអស្ចារ្យនៃធម្មជាតិដែរទេឬ? ចុះចំណែកឯធម្មជាតិនៃសត្វបក្សីដែលហើរលើអាកាស ស្លឹកឈើដែលបក់រវិច ឬវាលស្មៅដ៏ធំល្វឹងល្វើយ តើយើងនឹងរកឃើញភាពអស្ចារ្យដែរឬទេ? នៅក្នុងពេលដ៏ឈឺចាប់ តើយើងនឹងពិចារណា អំពីភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះអាទិករ ហើយគិតឃើញគំនិត…
Read article