ពាក្យដែលនិយាយខ្សិបៗ
យុវជនម្នាក់មានការរសាប់រសល់ ខណៈពេលដែលគាត់កំពុងអង្គុយក្នុងយន្តហោះ ត្រៀមចេញដំណើរ។ ភ្នែកគាត់មើលទៅបង្អួចយន្តហោះចុះឡើងៗ។ បន្ទាប់មក គាត់ក៏បានបិទភ្នែក ហើយដកដង្ហើមវែងៗ ដើម្បីរម្ងាប់អារម្មណ៍ ប៉ុន្តែ គាត់នៅតែរសាប់រសល់។ ពេលដែលយន្តហោះឡើងផុតពីដី គាត់ក៏បានយោលខ្លួនចុះឡើងៗ។ មានស្ត្រីម្នាក់ដែលមានវ័យចំណាស់ជាងគាត់ កំពុងអង្គុយនៅលើកៅអីក្បែរគាត់ រំលងផ្លូវដើរក្នុងយន្តហោះ បានដាក់ដៃពីលើដៃគាត់ ហើយក៏បាននាំគាត់សន្ទនាគ្នា យ៉ាងសុភាព ដើម្បីបង្វែរអារម្មណ៍គាត់ឲ្យចេញពីភាពតានតឹង។ គាត់ខ្សិបដាក់យុវជនម្នាក់នោះថា “អ្នកឈ្មោះអី?” “អ្នកមកពីណា?” “យើងនឹងមិនមានបញ្ហាអ្វីទេ” ហើយ “អ្នកសុខសប្បាយទេតើ”។ គាត់អាចមានអារម្មណ៍ទើសទាល់ ឬធ្វើមិនខ្វល់ពីយុវជននោះ ប៉ុន្តែ គាត់បានជ្រើសរើសការប៉ះដៃ និងនិយាយពាក្យពីរបីម៉ាត់។ ទាំងនេះសុទ្ធតែជាកិច្ចការដ៏តូច ប៉ុន្តែ បីម៉ោងក្រោយមក ពេលយន្តហោះចុះចត យុវជននោះក៏បាននិយាយថា “ខ្ញុំសូមអរគុណអ្នកខ្លាំងណាស់ សម្រាប់ការជួយខ្ញុំ”។ រូបភាពដ៏ស្រស់ស្អាត នៃភាពស្លូតបូត និងការខ្វល់ពីអ្នកដទៃយ៉ាងដូចនេះ គឺមិនងាយនឹងរកបានឡើយ។ ភាពសប្បុរសមិនមករកយើង ដោយឯកឯងទេ ព្រោះមនុស្សយើងច្រើនតែគិតអំពីខ្លួនឯងជាទីមួយ។ ប៉ុន្តែ សាវ័កប៉ុលបានលើកទឹកចិត្តយើងថា “ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស”(អេភេសូរ ៤:៣២)។ ត្រង់ចំណុចនេះ គាត់មិនបាននិយាយថា ភាពសប្បុរស និងទន់សន្តោស អាស្រ័យទៅលើយើងនោះឡើយ។ បន្ទាប់ពីយើងបានទទួលជីវិតថ្មី…
Read article