តើគាត់ជានរណា?
សូមយើងស្រមៃថា យើងកំពុងតែឈរបញ្ជ្រៀតគ្នាជាមួយនឹងហ្វូងមនុស្ស ដែលកំពុងរង់ចាំស្វាគមន៍ នៅតាមបណ្តោយផ្លូវដីមួយខ្សែ។ ស្រ្តីដែលឈរពីក្រោយអ្នក កំពុងចំទើតជើង ខំរកមើលតើនរណាកំពុងតែធ្វើដំណើរមក។ អ្នកក៏បានមើលឃើញបុរសម្នាក់ កំពុងជិះសត្វលាមួយក្បាល ពីចម្ងាយមក តាមផ្លូវនោះ។ ពេលដែលគាត់ចូលមកកាន់តែជិត មនុស្សម្នាក៏បានបោះអាវវែងរបស់ខ្លួន ទៅលើផ្លូវ។ ភ្លាមៗនោះ អ្នកក៏បានឮសម្លេងមែកឈើបាក់ នៅពីក្រោយអ្នក គឺជាមែកដើមលម៉ើដែលគេបានកាច់ចែកគ្នា ហើយពួកបណ្តាជនក៏បានយកមែកលម៉ើទាំងនោះ មកតម្រៀបពីលើផ្លូវ មុនពេលសត្វលាដើរមកដល់។ អ្នកដើរតាមព្រះយេស៊ូវបានថ្វាយព្រះកិត្តនាមដល់ទ្រង់ យ៉ាងអស់ពីចិត្ត ខណៈពេលដែលទ្រង់យាងចូលទីក្រុងយេរូសាឡិម ដោយគង់នៅលើខ្នងសត្វលា រយៈពេល២បីថ្ងៃ មុនពេលគេយកទ្រង់ទៅឆ្កាង។ ហ្វូងមនុស្សបានអរសប្បាយ និងសរសើរដំកើងព្រះដោយសារ “ការអស្ចារ្យទាំងអស់ ដែលពួកគេបានឃើញ”(លូកា ១៩:៣៧)។ អ្នកដែលមានចិត្តប្តូរផ្តាច់ចំពោះព្រះយេស៊ូវ បានមកចោមរោមទ្រង់ ហើយស្រែកឡើងថា “ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ”(ខ.៣៨)។ ការដែលពួកគេថ្វាយព្រះកិត្តិនាម ដោយភាពក្លៀវក្លាយ៉ាងដូចនេះ ធ្វើឲ្យប្រជាជននៅក្រុងយេរូសាឡិមមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ពេលដែលព្រះយេស៊ូវយាងមកដល់ “នោះកើតមានសេចក្តីជ្រួលជ្រើមពេញក្នុងទីក្រុង ហើយគេសួរថា លោកនេះជាអ្នកណា?”(ម៉ាថាយ ២១:១០)។ សព្វថ្ងៃនេះ មនុស្សនៅតែចង់ដឹង ចង់ស្គាល់ព្រះយេស៊ូវ។ ទោះបីជាយើងមិនអាចក្រាលផ្លូវរបស់ទ្រង់ ដោយមែកដើមលម៉ើ ឬស្រែកសរសើរទ្រង់ នៅចំពោះមុខទ្រង់ដោយផ្ទាល់ក៏ដោយ ក៏យើងនៅតែអាចថ្វាយព្រះកិត្តិនាមដល់ទ្រង់។ យើងអាចជជែកជាមួយគេ…
Read article