គោលបំណងនៃការរស់នៅ
ត្រួសៗ ហើយក៏បានកត់សំគាល់ឃើញថា សៀវភៅទាំងនោះបានបង្ហាញនូវទស្សនៈ ដែលមានទំនោរគួរឲ្យចាប់អារម្មណ៍។ សៀវភៅប្រភេទនោះ ស្ទើរតែទាំងអស់បានផ្តល់ឲ្យនូវយោបល់ល្អៗ ហើយទន្ទឹមនឹងនោះ ក៏មានសៀវភៅជាច្រើនដែលនិយាយពន្លយពាក្យថា យើងត្រូវកាត់បន្ថយការចំណាយ ក្នុងការរស់នៅ ដើម្បីឲ្យយើងបានរស់នៅដូចមហាសេដ្ឋី នៅថ្ងៃក្រោយ។ ប៉ុន្តែ មានសៀវភៅមួយបានផ្តល់ឲ្យនូវទស្សនៈខុសពីនេះ ដោយលើកឡើងថា ការរស់នៅបែបសាមញ្ញ គឺមានភាពចាំបាច់ ដើម្បីក្លាយជាអ្នកមាន។ សៀវភៅនោះបានលើកទឹកចិត្តថា បើអ្នកត្រូវការរបស់របរកាន់តែច្រើន ឬកាន់តែឡូយឆាយ ដើម្បីឲ្យបានសប្បាយចិត្ត នោះមានន័យថា “អ្នកមិនដឹងថា ខ្លួនឯងកំពុងរស់នៅដើម្បីអ្វីទេ”។ ទស្សនៈដ៏មានន័យខាងលើ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការឆ្លើយតបរបស់ព្រះយេស៊ូវ ចំពោះបុរសម្នាក់ ដែលបានទូលសូមទ្រង់ ឲ្យជំរុញបងប្រុសគាត់ ឲ្យចែកកេរមរតកជាមួយគាត់។ ពេលនោះ ព្រះយេស៊ូវទ្រង់មិនបានកាន់ខាងគាត់ឡើយ ផ្ទុយទៅវិញ ទ្រង់បានមានបន្ទូលបដិសេធគាត់ភ្លាមៗ មុនពេលទ្រង់ធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ អំពី “ភាពលោភលន់គ្រប់ប្រភេទ” ព្រោះ “ជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”(លូកា ១២:១៤-១៥)។ បន្ទាប់មក ទ្រង់ក៏បានពិពណ៌នា អំពីការដែលបុរសអ្នកមានម្នាក់ មានផែនការបង្គរភោគផលដំណាំរបស់ខ្លួនទុក ហើយអរសប្បាយនឹងជីវភាពដ៏ស្តុកស្តម្ភ ដែលនោះជាការធ្វើផែនការចូលនិវត្តន៍ តាមបែបសតវត្សរ៍ទី១ ហើយទ្រង់ក៏បានធ្វើការសន្និដ្ឋានថា ទ្រព្យសម្បត្តិទាំងនោះ នឹងគ្មានប្រយោជន៍អ្វីសម្រាប់គាត់ឡើយ ព្រោះគាត់នឹងស្លាប់នៅយប់នោះហើយ(ខ.១៦-២០)។ យើងមានការទទួលខុសត្រូវ នៅក្នុងការប្រើប្រាស់ធនធានរបស់យើង…
Read article