ថ្វាយសិរីល្អដល់ព្រះដែលប្រទានឲ្យមានការលូតលាស់
ថ្ងៃមួយ ខ្ញុំបានកត់សំគាល់ឃើញមានវត្ថុពណ៌លឿង កំពុងបង្ហាញខ្លួន នៅលើចិញ្ចើមផ្លូវសម្រាប់បើកឡាន ដែលនៅខាងស្តាំដៃ។ វាគឺជាសម្រស់នៃផ្កាដាហ្វូឌីលប្រាំមួយដើម ដែលបានដុះនៅចន្លោះថ្មធំៗពីរផ្ទាំង បានរីកឡើង និងដុះខ្ពស់ពីដី។ ដោយសារខ្ញុំមិនបានដាំ ឬដាក់ជី និងស្រោចទឹកឲ្យពួកវា នោះខ្ញុំក៏មិនដឹងថា ផ្កាទាំងនោះបានដុះ នៅក្នុងទីធ្លាផ្ទះរបស់ខ្ញុំ ដោយរបៀបណាឡើយ។ ព្រះយេស៊ូវបានបកស្រាយ អំពីអាថ៌កំបាំងនៃការលូតលាស់ខាងវិញ្ញាណ នៅក្នុងរឿងប្រៀបប្រដូច អំពីគ្រាប់ពូជដែលគេបានសាបព្រោះ។ ទ្រង់បានប្រៀបធៀបនគរព្រះ ទៅនឹងកសិករម្នាក់ ដែលកំពុងព្រោះគ្រាប់ពូជ នៅលើដី(ម៉ាកុស ៤:២៦)។ គាត់ប្រហែលជាបានថែរទាំដីសម្រាប់ដាំគ្រាប់ពូជនោះ។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់ (ខ.២៧-២៨)។ លុះដល់កាលណាផ្លែទុំហើយ ក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវច្រូតហើយ(ខ.២៩)។ ភាពពេញវ័យនៃគ្រាប់ពូជ នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ គឺមិនខុសពីដើមផ្កាដាហ្វូឌីល ដែលចេញផ្កានោះឡើយ។ វាកើតមានភាពពេញវ័យ តាមពេលដែលព្រះកំណត់ និងដោយសារអំណាចរបស់ព្រះ ដែលធ្វើឲ្យវាលូតលាស់។ យ៉ាងណាមិញ យើងគិតអំពីការលូតលាស់ខាងវិញ្ញាណរបស់យើង ឬអំពីផែនការរបស់ព្រះ សម្រាប់ការរីកលូតលាស់នៃពូកជំនុំ រហូតដល់គ្រាដែលព្រះយេស៊ូវយាងមកវិញ ប៉ុន្តែ ព្រះទ្រង់អាចធ្វើការតាមរបៀបអាថ៌កំបាំង ដែលមិនពឹងផ្អែកទៅលើសមត្ថភាព ឬការយល់ដឹង…
Read article