April 2, 2018

You are here:
អំពើសប្បុរសដែលមិនឲ្យគេដឹង

ពេល​ដែល​ខ្ញុំ​ទើប​តែ​បញ្ចប់​មហា​វិទ្យាល័យ ខ្ញុំ​ដឹង​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​រៀន​ចាយ​ត្បិត​ត្បៀត ដោយ​កំណត់​ថា ក្នុង​មួយ​សប្តាហ៍ ខ្ញុំ​មិន​ត្រូវ​ចំណាយ​ទៅ​លើ​គ្រឿង​ទេស លើស​ពី​២៥​ដុល្លា​ឡើយ។ ថ្ងៃ​មួយ ពេល​ខ្ញុំ​កំពុង​តម្រង់​ជួរ​រង់​ចាំ​បង់​លុយ នៅ​ហាង​ទំនិញ មុន​នឹង​ចេញ​មក​ក្រៅ ខ្ញុំ​សង្ស័យ​ថា គ្រឿង​ទេស​ដែល​ខ្ញុំ​បាន​ទិញ មាន​តម្លៃ​លើស​លុយ​ដែល​នៅ​ជាប់​ខ្លួន​។ ខ្ញុំ​ក៏​ប្រាប់​អ្នក​គិត​លុយ ឲ្យ​ឈប់​បូក​បន្ថែម​ទំនិញ​ដែល​នៅ​សល់ ពេល​ដែល​តម្លៃ​សរុប​បាន​កើន​ដល់​២០​ដុល្លា​ ព្រោះ​ខ្ញុំ​មាន​លុយ​ល្មម​នឹង​ទិញ​គ្រឿង​ទេស​ទាំង​អស់​ដែល​ខ្ញុំ​បាន​ជ្រើស​រើស លើក​លែង​តែ​ម្រេច​មួយ​កញ្ចប់ ដែល​ខ្ញុំ​គ្មាន​លុយ​បន្ថែម​សម្រាប់​ទិញ។ ពេល​ខ្ញុំ​ហៀប​នឹង​បើក​ឡាន​ចេញ​ទៅ​ផ្ទះ​វិញ មាន​បុរស​ម្នាក់​បាន​ឈប់​នៅ​ក្បែរ​ឡាន​ខ្ញុំ។ គាត់​ក៏​បាន​ហុច​ម្រេច​មួយ​កញ្ចប់​ឲ្យ​ខ្ញុំ ដោយ​និយាយ​ថា វា​ជា​ម្រេច​ដែល​ខ្ញុំ​ត្រូវ​ការ។​ មិន​ទាន់​បាន​អរ​គុណ​គាត់​ផង គាត់​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់។ ពេល​ខ្ញុំ​នឹក​ឃើញ​ការ​ល្អ​ដ៏​សាមញ្ញ និង​សប្បុ​រស​របស់​គាត់ ខ្ញុំ​មាន​ចិត្ត​កក់​ក្តៅ ហើយ​ក៏​បាន​នឹក​ចាំ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក៦។ ព្រះ​យេស៊ូវ​ទ្រង់​បាន​រិះ​គន់​អ្នក​ដែល​ធ្វើ​ទាន ដើម្បី​ឲ្យ​គេ​សរសើរ​ខ្លួន(ខ.២) ហើយ​ទ្រង់​ក៏​បាន​បង្រៀន​សិស្ស​ទ្រង់ ឲ្យ​ចេះ​ធ្វើ​ទាន តាម​បែប​ផ្សេង​វិញ។ ទ្រង់​បាន​បង្រៀន​កុំ​ឲ្យ​ធ្វើ​ទាន ដើម្បី​មុខ​មាត់នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​ត្រូវ​ធ្វើ​ទាន ក្នុង​ភាព​លាក់​កំបាំង គឺ​មិន​ខុស​ពី​ដៃ​ឆ្វេង​ដែល​មិន​ដឹង​ថា ដៃ​ស្តាំ​កំពុង​តែ​ធ្វើ​ទាន​នោះ​ឡើយ(ខ.៣)។ អំពើ​សប្បុរស​របស់​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា​ ការ​ធ្វើ​ទាន គឺ​មិន​គួរ​ធ្វើ​ឡើង ដើម្បី​ខ្លួន​យើង​នោះឡើយ។ យើង​ធ្វើ​ទាន គឺ​ដោយ​សារ​តែ​ការ​អ្វី​ដែល​ព្រះ​ដ៏​សប្បុរស​នៃ​យើង បាន​ប្រទាន​ពរ​យើង ដោយ​មិន​សំចៃ​(២កូរិនថូស ៩:៦-១១)។…

Read article