ផ្អែម ហើយល្វីង
មានមនុស្សជាច្រើនចូលចិត្តញាំស្ករសូកូឡា ប៉ុន្តែ មានអ្នកខ្លះចូលចិត្តស្ករសូកូឡា ដែលមានរស់ជាតិល្វីង ហើយអ្នកខ្លះទៀតចូលចិត្តរស់ជាតិផ្អែម។ ជនជាតិម៉ាយ៉ា នៅសម័យបុរាណ នៅតំបន់អាមេរិកកណ្តាល ចូលចិត្តប្រើស្ករសូកូឡាធ្វើជាភេសជ្ជៈដែលមានរស់ជាតិល្វីង ហើយបានបន្ថែមម្ទេស។ ពួកគេបានហៅភេសជ្ជៈនោះថា “ទឹកល្វីង”។ ពួកគេចូលចិត្តបរិភោគវាណាស់។ ជាច្រើនឆ្នាំក្រោយមក គេក៏បាននាំភេសជ្ជៈនេះ ចូលប្រទេសអេស្ពាញ ប៉ុន្តែ ជនជាតិអេស្ពាញចូលចិត្តស្ករសូកូឡាដែលមានរស់ជាតិផ្អែម បានជាពួកគេបន្ថែមស្ករស និងទឹកឃ្មំ ដើម្បីបំបាត់រស់ជាតិល្វីងនោះ។ យ៉ាងណាមិញ ការរស់នៅរបស់យើង ក៏មានភាពល្វីង និងភាពផ្អែមផងដែរ គឺមិនខុសពីស្ករសូកូឡាឡើយ។ មានអ្នកដឹកនាំគ្រីស្ទបរិស័ទម្នាក់ នៅសតវត្សរ៍ទី១៧ ឈ្មោះ ប្រាដឺ ឡរិន(Brother Lawrence) បានមានប្រសាសន៍ថា “បើយើងដឹងថា ព្រះទ្រង់ស្រឡាញ់យើងខ្លាំងប៉ុណ្ណា នោះយើងនឹងត្រៀមខ្លួនជានិច្ច ដើម្បីទទួលរស់ជាតិនៃជីវិត ដែលផ្អែម និងល្វីងបានដូចគ្នា ពីព្រះហស្តទ្រង់”។ តើយើងព្រមទទួលរស់ជាតិផ្អែម និងរស់ជាតិល្វីង បានដូចគ្នាដែរឬទេ? នេះមិនមែនជាការងាយស្រួលទេ! តើលោកប្រាដឺ ឡរិនចង់មានន័យថា ដូចម្តេច? ត្រង់ចំណុចនេះ គាត់ចង់មានន័យថា យើងអាចទទួលគ្រប់រស់ជាតិនៃជីវិត ដោយសារយើងស្គាល់ចរិយាសម្បត្តិរបស់ព្រះ។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា “ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ”(ទំនុកដំកើង ១១៩:៦៨)។…
Read article