កម្លាំង នៅក្នុងការឈឺចាប់
ពេលដែលយុវជន សេមមី(Sammy) អាយុ១៨ឆ្នាំ បានទទួលជឿព្រះយេស៊ូវ ជាព្រះសង្រ្គោះ ក្រុមគ្រួសារគាត់ក៏បានកាត់កាល់គាត់ចោល ដោយប្រពៃណីយរបស់ពួកគេបានប្រកាន់ខ្ជាប់សាសនាផ្សេង។ ប៉ុន្តែ មានសហគមន៍គ្រីស្ទបរិស័ទមួយ បានទទួលស្វាគមន៍គាត់ ដោយផ្តល់ឲ្យគាត់ នូវការលើកទឹកចិត្ត និងធនធានផ្នែកហរិញ្ញវត្ថុ សម្រាប់ការអប់រំរបស់គាត់។ ក្រោយមក ពេលដែលទីបន្ទាល់នៃសេចក្តីជំនឿរបស់គាត់ ត្រូវបានគេយកមកបោះពុម្ភផ្សាយ នៅក្នុងទស្សនាវដ្តីមួយ គាត់ក៏បានជួបការបៀតបៀនកាន់តែខ្លាំង។ ប៉ុន្តែ សេមមីមិនបានឈប់ទៅសួរសុខទុក្ខក្រុមគ្រួសារគាត់ឡើយ។ គាត់បានទៅលេងពួកគេ ពេលណាគាត់មានឱកាស ហើយក៏បាននិយាយជាមួយឪពុករបស់គាត់ ទោះបងប្អួនបង្កើតរបស់គាត់ បានព្យាយាមរារាំងគាត់ មិនឲ្យចូលរួមនៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្រួសារក៏ដោយ។ ពេលដែលឪពុករបស់គាត់ធ្លាក់ខ្លួនឈឺ សេមមីក៏បានទៅជួយថែរជម្ងឺគាត់ ដោយមិនខ្វល់ពីការប្រមាថមើលងាយរបស់ក្រុមគ្រួសាររបស់គាត់។ ក្រោយមក ទីបន្ទាល់នៃការរស់នៅដោយក្តីស្រឡាញ់របស់គាត់ ក៏បានបន្ទន់ឥរិយ៉ាបថ ដែលពួកគេមានចំពោះគាត់ ហើយអ្នកខ្លះ នៅក្នុងក្រុមគ្រួសារគាត់ ក៏មានចិត្តចង់ស្តាប់គាត់និយាយអំពីព្រះយេស៊ូវ។ ការសម្រេចចិត្តដើរតាមព្រះគ្រីស្ទ អាចនាំឲ្យយើងជួបការលំបាកច្រើន។ សាវ័កពេត្រុសបានមានប្រសាសន៍ថា “ដ្បិតបើអ្នកណាត្រូវព្រួយលំបាក ទាំងរងទុក្ខឥតហេតុ ដើម្បីឲ្យបានបញ្ញាចិត្តជ្រះថ្លានៅចំពោះព្រះ នោះគួរសរសើរហើយ”(១ពេត្រុស ២:១៩)។ ពេលយើងឆ្លងកាត់ការលំបាក ឬទុក្ខវេទនា ដោយសារសេចក្តីជំនឿរបស់យើង គឺយើងបានរងទុក្ខ ដោយសារ “ព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់”(ខ.២១)។ សូម្បីតែនៅពេលដែលអ្នកដទៃបានជេរប្រមាថព្រះយេស៊ូវ “នោះទ្រង់មិនបានជេរតបវិញទេ…
Read article