April 9, 2018

You are here:
ការបន្សល់ទុកនូវកេរដំណែល

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ និង​កូន​ប្រុស​របស់​ខ្ញុំ បាន​ចំណាយ​ពេល​មួយ​សប្តាហ៍ នៅ​ក្នុង​កសិដ្ឋាន​ដែល​គេ​បោះ​បង់​ចោល នៅ​ក្នុង​តំបន់​ដែល​មិន​សូវ​មាន​គេ​រស់​នៅ នៅ​តាម​បណ្តោយ​ដង​ទន្លេ​សែមិន ដែល​ជា “ទន្លេ​ដែល​ហូរ​មិន​ត្រឡប់​ថយក្រោយ” នៅ​រដ្ឋ​អីដាហូ។ ថ្ងៃ​មួយ ខ្ញុំ​បាន​ធ្វើ​ការ​រុក​រក​ក្នុង​កសិដ្ឋាន​នោះ យើង​ក៏​បាន​ឃើញ​ផ្នូរ​បុរាណ​មួយ ដែល​មាន​ផ្លាក​សញ្ញា​ធ្វើ​ពី​ឈើ។ ខ្ញុំ​មិនដឹង​ថា គេ​បាន​ឆ្លាក់​អក្សរ​អ្វី​ខ្លះ នៅ​លើ​ផ្លាក​នោះ​ទេ ព្រោះ​វា​រលប់​អស់​ហើយ។ មាន​មនុស្ស​ម្នាក់​បាន​រស់​នៅ ហើយ​ក៏​បាន​ស្លាប់។ គេ​បាន​យក​សព​គាត់​មក​បញ្ចុះ​នោះ​ទីនោះ ហើយ​ឥឡូវ​នេះ គ្មាន​នរណា​នឹក​ចាំ​ពី​គាត់​ទៀត​ទេ។ កន្លែង​កប់​សព​នោះ ហាក់​ដូច​ជា​គួរ​ឲ្យ​សង្វែក​ណាស់។ ពេល​យើង​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​បី​បួន​ម៉ោង ដើម្បី​អាន​អំពី​ប្រវត្តិ​របស់​កសិ​ដ្ឋាន​ដ៏​ចំណាស់ និង​អំពី​តំបន់​នោះ ប៉ុន្តែ មិន​អាច​រក​ឃើញ​ពត៌​មាន ដែល​ទាក់​ទង​នឹង​អ្នក​ដែល​គេ​បាន​កប់​នៅ​ក្នុង​ផ្នូរ​នោះ​ទេ។ គេ​ថា ក្នុង​ចំណោម​យើង​រាល់​គ្នា អ្នក​ដែល​ល្អ​ជាង​គេ ត្រូវ​បាន​គេ​នឹក​ចាំ បាន​ប្រហែល​១០០​ឆ្នាំ តែ​បុណ្នឹង​ឯង។ ក្រៅ​ពី​នោះ អ្នក​ផ្សេង​ទៀត នឹង​ត្រូវ​គេ​លែង​នឹក​ចាំ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ការ​ចង​ចាំ​អំពី​មនុស្ស​ជំនាន់​មុន នឹង​ត្រូវ​សាប​រលាប ក្នុង​ពេល​ដ៏​ខ្លី គឺ​មិន​ខុស​ពី​ផ្លាក ដែល​គេ​បាន​ដាក់​នៅ​ពី​មុខ​ផ្នូ​រនោះ​ឡើយ។ ប៉ុន្តែ កេរ​ដំណែល​របស់​យើង នឹង​បាន​បន្ត​ទៅ​អ្នក​ជំនាន់​ក្រោយ នៅ​ក្នុង​មហារ​គ្រួសារ​នៃ​ព្រះ។ កេរ​ដំណែល​នៃ​សេចក្តី​ស្រឡាញ់ ដែល​យើង​មាន​ចំពោះ​ព្រះ និង​ចំពោះ​អ្នក​ដទៃ ក្នុង​កាល​ដែល​យើង​នៅ​រស់…

Read article