April 10, 2018

You are here:
មានតែការអធិស្ឋានប៉ុណ្ណោះ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ទូរស័ព្ទ​មក​ខ្ញុំ នៅ​ពេល​យប់​ជ្រៅ ក្នុង​អំឡុង​ពេល​ដែល​នាង​ទទួល​ការ​ព្យា​បាល​ជម្ងឺ​មហារីក។ នាង​បាន​និយាយ​ទាំង​ខ្សឹប​ខ្សួល ដោយ​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​សង្រេង ហើយ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ស្រក់​ទឹក​ភ្នែក ដោយ​ការ​អធិ​ស្ឋាន  យ៉ាង​ស្ងៀម​ស្ងាត់។ ឱ​ព្រះ​អម្ចាស់ តើ​ទូល​បង្គំ​គួរ​តែ​ធ្វើ​ដូចម្តេច? ការ​ទួញ​យំ​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ណាស់។ ខ្ញុំ​មិន​អាច​បញ្ឈប់​ការ​ឈឺ​ចាប់​របស់​នាង ឬ​ដោះ​ស្រាយ​បញ្ហា​របស់​នាង ឬ​ក៏​រក​ឃើញ​ពាក្យ​ដ៏​ឆ្លាត​វ័យ ដើម្បី​លើក​ទឹក​ចិត្ត​នាង​ទេ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា នរណា​អាច​ជួយ​នាង​បាន។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​យំ​ជា​មួយ​មិត្ត​សំឡាញ់​ម្នាក់​នេះ ខ្ញុំ​ក៏​បាន​ឈ្លៀត​អធិស្ឋាន ខ្សិប​ៗ​ថា “ព្រះ​យេស៊ូវ ព្រះ​យេស៊ូវ ព្រះយេស៊ូវ”។ សម្លេង​យំ​របស់​នាង​ក៏​បាន​អន់​ថយ ទៅ​ជា​សម្លេង​ខ្សឹប​ខ្សួល ទាល់​តែ​ដង្ហើម​របស់​នាង​បាន​ប្រែ​ជា​យឺត។ ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​សម្លេង​ស្វាមី​របស់​នាង​ក៏​បាន​បន្លឺ​ឡើង​ថា “គាត់​គេង​លក់​ហើយ។ ចាំ​ថ្ងៃ​ស្អែក ពួក​ខ្ញុំ​នឹង​ទូរស័ព្ទ​ទៀត”។ ខ្ញុំ​ក៏​បាន​ដាក់​ទូរស័ព្ទ​ចុះ ហើយ​ក្រាប​ពី​លើ​ខ្នើយ​កើយ ដោយ​ការ​អធិ​ស្ឋាន​ទាំង​ខ្សឹប​ខ្សួល។ កណ្ឌ​គម្ពីរ​ម៉ាកុស​បាន​និយាយ​អំពី​រឿង​របស់​មនុស្ស​ម្នាក់ ដែល​ចង់​ជួយ​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្លួន។ បុរស​ជា​ឪពុក​ដែល​កំពុង​មាន​ទុក្ខ​ធំ បាន​នាំ​កូន​ប្រុស​ដែល​កំពុង​ឈឺ​ចាប់ មក​រក​ព្រះ​យេស៊ូវ(ម៉ាកុស ៩:១៧)។ ការ​ទូល​អង្វរ​របស់​គាត់ ដិត​ដាម​ទៅ​ដោយ​ការ​សង្ស័យ ខណៈ​ពេល​ដែល​គាត់​រៀប​រាប់​អំពី​ស្ថាន​ភាព​ដ៏​អស់​សង្ឃឹម​របស់​ខ្លួន(ខ.២០-២២) ហើយ​គាត់​ក៏​បាន​ទទួល​ស្គាល់​ថា ខ្លួន​ត្រូវ​ការ​ព្រះ​យេស៊ូវ ដើម្បី​ជួយ​ពង្រឹង​ជំនឿ​របស់​គាត់(ខ.២៤)។ ឪពុក​និង​កូន​ទាំង​ពីរ​នាក់ ក៏​បាន​ពិសោធន៍​នឹង​សេរីភាព ក្តី​សង្ឃឹម និង​សន្តិ​ភាព ពេល​ដែល​ព្រះ​យេស៊ូវ​បោះ​ជំហាន​ចូល…

Read article