តើយូរប៉ុណ្ណា?
ក្នុងរឿងនិទានរបស់លោកលូវីស ខារ៉ូល(Lewis Carroll) ដែលមានចំណងជើងថា អាលីស នៅក្នុងទឹកដីអស្ចារ្យ តួរអង្គអាលីសបានសួរថា “តើជារៀងរហូត ជារយៈពេលដែលយូរប៉ុណ្ណា?” សត្វទន្សាយពណ៌សក៏បានឆ្លើយថា “ជួនកាល វាមានរយៈពេលតែ១វិនាទីប៉ុណ្ណោះ”។ ខ្ញុំមានអារម្មណ៍ថា ពេលវេលាមានរយៈពេលយូរយ៉ាងដូចនេះឯង ពេលដែលដាវីឌ ប្អូនប្រុសខ្ញុំបានបាត់បង់ជីវិតក្នុងរយៈពេលដ៏ខ្លី។ ពីធីបុណ្យរំឭកនៃមរណៈភាពរបស់គាត់កំពុងតែខិតចូលមក យើងមានអារម្មណ៍សោកសៅកាន់តែខ្លាំងឡើង ដោយសារការបាត់បង់គាត់។ រយៈពេលមួយវិនាទី ហាក់ដូចជាវែងណាស់។ យ៉ាងណាមិញ ស្តេចដាវីឌបានរៀបរាប់អំពីអារម្មណ៍ដ៏ពិបាកដូចនេះដែរ ដោយបន្លឺសម្លេងច្រៀងថា “ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ ពីទូលបង្គំដល់កាលណា? តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ ខ្មាំងសត្រូវនឹងលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៅ? (ទំនុកដំកើង ១៣:១-២)។ ទ្រង់បានសួរនូវពាក្យដដែលបួនដងថា “ដល់កាលណាទៀត? ក្នុងខគម្ពីរទាំងពីរនេះ។ ជួនកាល ការឈឺចាប់ក្នុងជីវិត ហាក់ដូចជាមិនចេះចប់មិនចេះហើយ។ ពេលយើងមានការឈឺចាប់ក្នុងចិត្ត ចូលយើងចូលទៅក្នុងព្រះវត្តមាន និងការថែរក្សារបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ដូចស្តេចដាវីឌដែរ ដោយដឹងថា ទ្រង់នឹងមិនដែលចាកចេញពីយើង ឬបោះបង់យើងចោលឡើយ(ហេព្រើ ១៣:៥)។ ស្តេចដាវីឌដែលជាអ្នកនិពន្ធបទទំនុកដំកើងនេះ ក៏បានដឹងផងដែរថា ព្រះនឹងមិនបោះបង់ទ្រង់ចោល បានជាទ្រង់ពោលទំនួញរបស់ទ្រង់នៅដើមឃ្លាដំបូង ហើយបន្ទាប់មក…
Read article