April 16, 2018

You are here:
គ្រាន់តែ១វិនាទីប៉ុណ្ណោះ

អ្នក​វិទ្យា​សាស្រ្ត​មិន​សូវ​ជា​មាន​ការ​ស្កប់​ចិត្ត​ចំពោះ​ពេល​វេលា​ឡើយ។ នៅ​ចុង​ឆ្នាំ​២០១៦ អ្នក​វិទ្យា​សាស្រ្ត នៅមជ្ឈ​មណ្ឌល​អាវកាស​ហ្គោដាត នៅ​រដ្ឋ​មារីលែន បាន​រាប់​បន្ថែម​ពេល​១​វិនាទី ពី​លើ​រយៈ​ពេល​សរុប​ក្នុង​មួយ​ឆ្នាំ។ ដូច​នេះ បើ​អ្នក​មាន​អាម្មណ៍​ថា ឆ្នាំ​នោះ​មាន​រយៈ​ពេល​យូរ​ជាង​មុន​បន្តិច នោះ​អ្នក​គិត​ត្រូវ​ហើយ។ ហេតុអ្វី​បាន​ជា​ពួក​គេ​រាប់​បន្ថែម​រយៈ​ពេល​១​វិនាទី​យ៉ាង​ដូច​នេះ? ដោយ​សារ​ផែន​ដី​បាន​វិល​យឺត​ជាង​មុន​បន្តិច នោះ​រយៈ​ពេល​មួយ​ឆ្នាំ​ក៏​បាន​ប្រែ​ជា​យូរ​ជាង​មុន​បន្តិច។ ពេល​អ្នក​វិទ្យា​សាស្រ្ត​តាម​ដាន​វត្ថុ​ដែល​មនុស្ស​បង្កើត បាញ់​ឡើង​ទៅ​ក្នុង​អវកាស ពួក​គេ​ត្រូវ​តែ​ផ្ទៀង​ពេល​វេលា​ឲ្យ​ត្រូវ។ ការ​ធ្វើ​ដូច​នេះ គឺ​ដើម្បី​ឲ្យ​កម្ម​វិធី​បញ្ជៀស​ការ​បុក​គ្នា​ មាន​ភាព​ត្រឹម​ត្រូវ នោះ​បើ​យោង​តាម​អ្នក​វិទ្យា​សាស្រ្ត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​មនុស្ស​ភាគ​ច្រើន ការ​កើន​ឡើង ឬ​ការ​បាត់​បង់​រយៈ​ពេល​មួយ​វិនាទី គឺ​មិន​មាន​អ្វីខុស​ប្លែក​ទេ។ តែ​តាម​ព្រះ​គម្ពីរ ពេល​វេលា​របស់​យើង និង​របៀប​ដែល​យើង​ប្រើ​ពេល​វេលា គឺ​សំខាន់​ណាស់។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​រំឭក​យើង ក្នុង​បទ​គម្ពីរ ១កូរិនថូស ៧:២៩ ថា “ពេល​វេលា​ខ្លី​ណាស់”។ ពេល​វេលា​សម្រាប់​ឲ្យ​យើង​ធ្វើ​ការ​បម្រើ​ព្រះ គឺ​មាន​កំណត់ ដូច​នេះ យើង​ត្រូវ​ប្រើ​វា ដោយ​ភាព​ឆ្លាត​វ័យ។ គាត់​បាន​ជំរុញ​យើង ឲ្យ “​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់”(អេភេសូរ ៥:១៦)។ ការ​នេះ​មិន​មាន​ន័យ​ថា យើង​ត្រូវ​តែ​រាប់​វិនាទី​នីមួយ​ៗ ដូច​អ្នក​វិទ្យា​សាស្រ្ត​ឡើយ តែ​ពេល​ដែល​យើង​ពិចារណា​ អំពី​ភាព​រួញ​ខ្លី​នៃ​ជីវិត(ទំនុកដំកើង ៣៩:៤) យើង​អាច​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ការ​ប្រើ​ប្រាស់​ពេល​វេលា…

Read article