May 3, 2018

You are here:
ការផ្លាស់ប្តូរទស្សនៈ

ស្រុក​កំណើត​របស់​ខ្ញុំ បាន​ជួប​ប្រទះ​រដូវ​រងា ដែល​មាន​សភាព​ធ្ងន់​ធ្ងរ​បំផុត ក្នុង​រយៈ​ពេល​៣០​ឆ្នាំ។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង នៅ​ក្នុង​ការ​ជោគ​ព្រឹល ដែល​ធ្លាក់​មិន​ចេះ​ឈប់ ជា​ហេតុ​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្ញុំ​ឈឺ។ ពេល​នោះ​ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ ដូច​ជា​គ្មាន​ផ្លែ​ផ្កា​អ្វី​សោះ បាន​ជា​ខ្ញុំ​បោះ​ជំហាន​ចូល​ក្នុង​ផ្ទះ​វិញ ទាំង​គោះ​ស្បែក​ជើងកវែង​ខ្លាំង​ៗ​។ ប៉ុន្តែ ពេល​ចូល​ទៅ​ដល់​ខាង​ក្នុង ខ្ញុំ​ក៏​បាន​ទទួល​ការ​ស្វាគមន៍​ពី​កម្តៅ​ភ្លើង​ក៏​កក់​ក្តៅ និង​ពី​កូន​ៗ​របស់​ខ្ញុំ ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ជុំវិញ​ភ្លើង​នោះ។ ខណៈ​ពេល​ដែល​ខ្ញុំ​សម្លឹង​មើល​ទៅ​ក្រៅ​ផ្ទះ តាម​មាត់​បង្អួច​ផ្ទះ​ខ្ញុំ ទស្សនៈ​ដែល​ខ្ញុំ​មាន ចំពោះ​អាកាស​ធាតុ​ក៏​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង។ ខ្ញុំ​មិន​បាន​គិត​អំពី​ការ​ងារ ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ជា​បន្ថែម​ទៀតឡើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​គយ​គន់​សម្រស់​នៃ​មែក​ឈើ​ដែល​បាន​កក និង​មើល​ទៅ​ព្រឹល​ដែល​បាន​គ្រប​ដណ្តប់​ទេសភាព​រដូវរងា​ដែល​គ្មាន​ពណ៌។ ពេល​ខ្ញុំ​អាន​ទំនុក​ដំកើង ជំពូក​៧៣ ខ្ញុំ​បាន​ឃើញ​ការ​ពិពណ៌​នា​របស់​លោក​អេសាភ ដែល​បាន​ផ្លាស់​ប្តូរ​ពី​ការ​និយាយអំពី​ការ​លំបាក ដែល​ធ្ងន់​ធ្ងរ​ជាង​ខ្ញុំ ទៅ​រក​ការ​និយាយ​អំពី​ការ​ល្អ​វិញ។ នៅ​ដើម​ជំពូក គាត់​បាន​ពោល​ពាក្យ​ដំងូរ​អំពីដំណើរ​របស់​លោកិយ ដែល​ក្នុង​នោះ មនុស្ស​អាក្រក់​ហាក់​ដូច​ជា​បាន​ទទួល​រង្វាន់។ គាត់​មាន​ការ​សង្ស័យ អំពី​តម្លៃ​នៃ​ការ​រស់​នៅ ខុស​ពី​លោកិយ និង​ការ​រស់​នៅ​ដើម្បី​ប្រយោជន៍​អ្នក​ដទៃ(ខ.១៣)។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ចូល​ក្នុង​ទីបរិសុទ្ធ​របស់​ព្រះ ទស្សនៈ​គាត់​ក៏​បាន​ផ្លាស់​ប្តូរ(ខ.១៦-១៧) ដោយ​គាត់​ចាំ​ថា ព្រះ​ទ្រង់​នឹង​ជំនុះ​ជម្រះ​លោកិយ នឹង​ជម្រះ​បញ្ហា​របស់​លោកិយ យ៉ាង​ឥត​ខ្ចោះ ហើយ​ដែល​សំខាន់​ជាង​នោះ​ទៀត គឺ​គាត់​ដឹង​ថា ការ​នៅ​ជិត​ព្រះ គឺ​ជា​ការ​ដ៏គាប់​ប្រសើរ​ណាស់(ខ.២៨)។ ពេល​ដែល​យើង​មាន​ការ​ពិបាក​ចិត្ត…

Read article