ហូរហៀរ
មានពេលមួយ បង្គន់ផ្ទះខ្ញុំបានស្ទះ។ ដំណោះស្រាយរបស់ខ្ញុំ គឺកាច់ទឹកបន្ថែមទៀត ដើម្បីឲ្យបាត់ស្ទះ តែបែរជាទទួលលិទ្ធផលផ្ទុយទៅការរំពឹងទុក។ ខ្ញុំដឹងថា ខ្ញុំបានធ្វើខុស នៅវិនាទីដែលខ្ញុំបានកាច់ទឹកបង្គន់។ ខ្ញុំក៏ស្រែកឡើងថា “ទេ!ទេ!ទេ!”។ វាគ្មានប្រយោជន៍ទេ។ គឺគ្មានប្រយោជន៍សូម្បីតែបន្តិច។ ខ្ញុំក៏បានឈរមើលទឹកហូរហៀរ ដោយមិនដឹងថា ត្រូវធ្វើយ៉ាងណា។ តើមានពេលប៉ុន្មានដង ដែលក្មេងៗព្យាយាមចាក់ទឹកលេង ដោយការស្មានខុស ធ្វើឲ្យទឹកហូរហៀរ។ ពុំនោះទេ យើងប្រហែលជាធ្លាប់ភ្លេចចាក់សាំងម៉ូតូ ហើយម៉ូតូយើងក៏អស់សាំងពាក់កណ្តាលផ្លូវ។ ការហៀរ ឬកំពប់ទឹកច្រើនតែជារឿងមិនល្អ ស្ទើរតែរាល់ពេល។ ប៉ុន្តែ មានករណីលើកលែងមួយ។ សាវ័កប៉ុលបានប្រើន័យធៀប អំពីការហូរហៀរ ដោយរៀបរាប់អំពីមនុស្ស ដែលពេលដោយព្រះវិញ្ញាណបរិសុទ្ធ គឺពេញយ៉ាងខ្លាំងបានជាសេចក្តីសង្ឃឹម ក៏បានហៀរចេញពីពួកគេ(រ៉ូម ១៥:១៣)។ ខ្ញុំចូលចិត្តគិតអំពីរូបភាពនៃការពេញហៀរ នូវក្តីអំណរ សន្តិភាព និងសេចក្តីជំនឿ ដោយសារព្រះវត្តមានដ៏មានអំណាចរបស់ទ្រង់ ក្នុងជីវិតយើង។ ជាការពិតណាស់ ពេលដែលយើងមានភាពពេញហៀរបែបនេះ ហើយមិនអាចឃាត់ខ្លួនឯង មិនឲ្យបង្ហាញចេញនូវទំនុកចិត្តដឺរឹងមាំ ចំពោះព្រះវរបិតា ដែលគង់នៅស្ថានសួគ៌បានឡើយ។ ពេលនោះ អាចជារដូវកាលដ៏ស្រស់ស្អាត ដែលមានពន្លឺចែងចាំង ក្នុងជីវិតយើង។ ពុំនោះទេ ពែងនៃជីវិតយើងដែលពេញស្រាប់ ក៏ត្រូវរង្គើរ ហើយហៀរចេញមកនូវសេចក្តីសង្ឃឹមដែលមកពីព្រះ…
Read article