សហគមន៍ថ្មី
ម៉ៃចា(Maija)កូនស្រីរបស់លោកខារី(Carries) ដែលជាមិត្តភក្តិរបស់ខ្ញុំ មានអាយុ៥ឆ្នាំ មានរបៀបលេងដែលគួរឲ្យចាប់អារម្មណ៍ នៅពេលលេងកម្សាន្ត។ នាងចូលចិត្តយកតុក្កតាប្រភេទខុសៗគ្នាមកដាក់ចម្រុះគ្នា ដើម្បីបង្កើតជាសហគមន៍ថ្មីមួយ។ នៅក្នុងពិភពនៃក្តីស្រមៃរបស់នាង អ្វីៗស្ថិតនៅរួមគ្នា ក្នុងក្រុមតែមួយ។ តុក្កតារបស់នាង គឺជាប្រជាជនរបស់នាង។ នាងជឿថា ពួកគេមានភាពសប្បាយរីករាយបំផុត ពេលដែលពួកគេនៅជាមួយគ្នា ទោះពួកគេមានទំហំ និងរូបរាង្គខុសគ្នាក៏ដោយ។ ភាពប៉ិនប្រសប់របស់នាង បានរំឭកខ្ញុំ អំពីបំណងព្រះទ័យ ដែលព្រះទ្រង់មាន សម្រាប់ពួកជំនុំទ្រង់។ នៅថ្ងៃបុណ្យទី៥០ “នៅក្រុងយេរូសាឡិម មានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ”(កិច្ចការ ២:៥)។ ទោះពួកគេមកពីកន្លែងដែលមានវប្បធម៌ និងភាសាផ្សេងគ្នាក៏ដោយ ក៏ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមក ធ្វើឲ្យពួកគេក្លាយជាសហគមន៍ថ្មីមួយ ដែលជាពួកជំនុំ។ ចាប់តាំងពីពេលនោះមក ពួកគេក៏ត្រូវបានចាត់ទុកជារូបកាយតែមួយ ដែលបានបង្រួបបង្រួម ដោយការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ។ អ្នកដឹកនាំនៃរូបកាយថ្មីនេះ គឺជាបុរសមួយក្រុម ដែលព្រះយេស៊ូវបានប្រមូលឲ្យដើរតាមទ្រង់ជាមួយគ្នា ក្នុងអំឡុងពេលទ្រង់បំពេញបេសកកម្មនៅលើផែនដី។ ពួកគេជាសាវ័ករបស់ទ្រង់។ ហើយនៅថ្ងៃបុណ្យទី៥០ មានមនុស្សកាន់តែច្រើនថែមទៀត គឺប្រហែល ៣ពាន់នាក់(២:៤១) បានក្លាយជាអ្នកដើរតាមព្រះគ្រីស្ទ។ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ក្រុមមនុស្សដែលមិនធ្លាប់រួបរួមគ្នា ក៏បាននៅជាមួយគ្នា ហើយ “មានរបស់ទាំងអស់នៅមូលព្រមគ្នា”(ខ.៤៤)។ ពួកគេស្ម័គ្រចិត្តចែករំលែក អ្វីដែលពួកគេមាន…
Read article