June 12, 2018

You are here:
ហៅយើងចំឈ្មោះ

អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ពាក្យ​សម្តី​ដែល​ទាក់​ទាញ​អារម្មណ៍​ទស្ស​និក​ជន​បំផុត​ គឺ​ឈ្មោះ​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ ប៉ុស្ទ​ទូរទស្សន៍​មួយ នៅ​ចក្រ​ភព​អង់​គ្លេស ក៏​បាន​ចាប់​ផ្តើម​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ជា​លើក​ដំបូង តាម​រយៈ​សេវ៉ា​កម្ម​ចាក់​ផ្សាយ​តាម​បណ្តាញ​អ៊ីន​ធើណិត​របស់​ខ្លួន។ យើង​ប្រហែល​ជា​សប្បាយ​ចិត្ត ពេល​បាន​ឮ​ឈ្មោះ​យើង នៅ​ក្នុង​ការ​ផ្សាយ​ក្នុង​ទូរទស្សន៍ ប៉ុន្តែ វា​មិន​សូវ​មាន​ន័យសម្រាប់​យើង​ទេ បើ​សិន​ជា​អ្នក​ដែល​បាន​ហៅ​ឈ្មោះ​យើង​នោះ មិន​បាន​ស្រឡាញ់​យើង​ទេ​នោះ​។ នាង​ម៉ារា ដែល​ជា​អ្នក​ស្រុក​ម៉ាក់ដាឡា បាន​ទៅ​មើល​ផ្នូរ​ដែល​គេ​បាន​បញ្ចុះ​ព្រះ​សព​ព្រះ​យេស៊ូវ បន្ទាប់​ពី​ទ្រង់​បានសុគត​នៅ​លើ​ឈើ​ឆ្កាង។ ពេល​នោះ នាង​មាន​អំណរ​យ៉ាង​ខ្លាំង ដោយ​បាន​ឮ​ទ្រង់​មាន​បន្ទូល​ហៅ​ឈ្មោះ​នាង (យ៉ូហាន ២០:១៦)។ គ្រាន់​តែ​បាន​ឮ​ឈ្មោះ​នាង នាង​ក៏​បាន​ងាក​ទៅ​រក​គ្រូ ដែល​នាង​បាន​ស្រឡាញ់ និង​ដើរ​តាម។ ពេល​នោះ ​នាង​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​មាន​អំណរ​ជា​ខ្លាំង​ណាស់។ ការ​ដែល​ទ្រង់​បាន​ហៅ​ឈ្មោះ​នាង ដោយ​ភាព​ស្និទ្ធ​ស្នាល​ដូច​នេះ គឺ​បាន​ផ្តល់​ឲ្យ​នូវ​ការ​បញ្ជាក់ ដល់​នាង​ថា ព្រះ​ដែល​បាន​ស្គាល់​នាង គ្មាន​កន្លែង​ចន្លោះ ទ្រង់​នៅ​មាន​ព្រះ​ជន្ម​រស់ ហើយ​សុគត​ទៀត​ទេ។ នាង​ម៉ារា​បាន​ឃើញ និង​បាន​ឮ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ដោយ​ផ្ទាល់ ក្នុង​ពេល​ដ៏​ពិសេស​នោះ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​ស្រឡាញ់​យើង​ផ្ទាល់​ៗ​ខ្លួន​ផង​ដែរ។ ព្រះយេស៊ូវ​បាន​ប្រាប់​នាង​ម៉ារា​ថា ទ្រង់​នឹង​យាង​ឡើង​ទៅ​ព្រះ​វរបិតា​ទ្រង់​វិញ(ខ.១៧) ប៉ុន្តែ ទ្រង់​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់​ផង​ដែរ​ថា ទ្រង់​នឹង​មិន​ទុក​ឲ្យ​ពួក​គេ​ឯក​កោ​ឡើយ​(យ៉ូហាន ១៤:១៥-១៨)។ ព្រះ​ទ្រង់​នឹង​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឲ្យ​គង់​នៅ ក្នុង​ចិត្ត​កូន​របស់​ទ្រង់(កិច្ចការ ២:១-១៣)។…

Read article