សេចក្តីស្រឡាញ់ ដែលមានការបន្ទាបខ្លួន
កាលលោកបេនយ៉ាមីន ហ្វ្រែងគ្លីន(Benjamin Franklin) នៅជាយុវជន គាត់បានកត់ត្រា អំពីគុណធម៌ទាំង១២ ដែលគាត់ចង់ ឲ្យកើតមាន ក្នុងជីវិតគាត់។ គាត់ក៏បានបង្ហាញការកត់ត្រានោះ ដល់មិត្តភក្តិគាត់ម្នាក់ ហើយមិត្តភក្តិនោះក៏បានឲ្យយោបលថា គាត់គួរតែបន្ថែម “ការបន្ទាបខ្លួន” នៅក្នុងចំណោមគុណធម៌ទាំងនោះផងដែរ។ លោកហ្វ្រែងគ្លីនពេញចិត្តនឹងយោបលនេះ។ បន្ទាប់មក គាត់ក៏បានធ្វើការណែនាំមួយចំនួន នៅក្នុងការកត់ត្រានោះ ដើម្បីជួយខ្លួនគាត់ សម្រេចឲ្យបានគុណធម៌នីមួយៗ ក្នុងជីវិតគាត់។ នៅក្នុងការគិតហ្វឹកហាត់ឲ្យបានការបន្ទាបខ្លួន លោកហ្វែ្រងគ្លីន ក៏បានលើកឡើងថា ព្រះយេស៊ូវជាគំរូដ៏ល្អ សម្រាប់ឲ្យគាត់យកតម្រាប់តាម។ ព្រះយេស៊ូវបានបង្ហាញដល់យើង នូវគំរូដ៏ល្អបំផុត នៃការបន្ទាបខ្លួន។ គឺដូចដែលមានសេចក្តីចែងថា “ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង”(ភីលីព ២:៥-៧)។ ព្រះយេស៊ូវបានបង្ហាញចេញ នូវការបន្ទាបខ្លួន ដែលល្អប្រសើរបំផុត។ ទោះទ្រង់បានគង់នៅជាមួយព្រះវរបិតាអស់កល្បជានិច្ចក៏ដោយ ក៏ទ្រង់នៅតែសម្រេចព្រះទ័យបន្ទាបខ្លួន នៅក្រោយឈើឆ្កាង ដោយសេចក្តីស្រឡាញ់ ដើម្បីឲ្យទ្រង់អាចលើកអ្នកដែលជឿទ្រង់ ឲ្យចូលទៅក្នុងក្តីអំណរនៃព្រះវត្តមានទ្រង់ តាមរយៈការសុគរបស់ទ្រង់។ យើងយកតម្រាប់តាមការបន្ទាបខ្លួនរបស់ព្រះយេស៊ូវ ពេលដែលយើងខិតខំបម្រើព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ដោយបម្រើអ្នកដទៃ។ ព្រះទ័យសប្បុរសរបស់ព្រះយេស៊ូវ ជួយឲ្យយើងមើលឃើញសម្រស់…
Read article