សេចក្តីស្រឡាញ់ ដែលមានការបន្ទាបខ្លួន

កាល​លោក​បេនយ៉ាមីន ហ្វ្រែងគ្លីន(Benjamin Franklin) នៅ​ជា​យុវជន គាត់​បាន​កត់​ត្រា អំពី​គុណ​ធម៌​ទាំង​១២ ដែល​គាត់​ចង់ ឲ្យ​កើត​មាន ក្នុង​ជីវិត​គាត់។ គាត់​ក៏​បាន​បង្ហាញ​ការ​កត់​ត្រា​នោះ ដល់​មិត្ត​ភក្តិ​គាត់​ម្នាក់ ហើយ​មិត្ត​ភក្តិ​នោះ​ក៏​បាន​ឲ្យ​យោបល​ថា គាត់​គួរ​តែ​បន្ថែម “ការ​បន្ទាប​ខ្លួន” នៅ​ក្នុង​ចំណោម​គុណ​ធម៌​ទាំង​នោះ​ផង​ដែរ។ លោក​ហ្វ្រែងគ្លីន​ពេញ​ចិត្ត​នឹង​យោបល​នេះ។ បន្ទាប់​មក គាត់​ក៏​បាន​ធ្វើ​ការ​ណែ​នាំ​មួយ​ចំនួន នៅ​ក្នុង​ការ​កត់​ត្រា​នោះ ដើម្បី​ជួយ​ខ្លួន​គាត់ សម្រេច​ឲ្យ​បាន​គុណធម៌​នីមួយ​ៗ ក្នុង​ជីវិត​គាត់។ នៅ​ក្នុង​ការ​គិត​ហ្វឹក​ហាត់​ឲ្យ​បាន​ការ​បន្ទាប​ខ្លួន លោកហ្វែ្រងគ្លីន ក៏​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​ជា​គំរូ​ដ៏​ល្អ សម្រាប់​ឲ្យ​គាត់​យក​តម្រាប់​តាម។

ព្រះយេស៊ូវ​បាន​បង្ហាញ​ដល់​យើង នូវ​គំរូ​ដ៏​ល្អ​បំផុត នៃ​ការ​បន្ទាប​ខ្លួន។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះគ្រីស្ទយេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង”(ភីលីព ២:៥-៧)។

ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ នូវ​ការ​បន្ទាប​ខ្លួន ដែល​ល្អ​ប្រសើរ​បំផុត។ ទោះ​ទ្រង់​បាន​គង់​នៅ​ជា​មួយ​ព្រះ​វរ​​បិតា​អស់​កល្ប​ជានិច្ច​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​សម្រេច​ព្រះ​ទ័យ​បន្ទាប​ខ្លួន នៅ​ក្រោយ​ឈើ​ឆ្កាង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​ទ្រង់​អាច​លើក​អ្នក​ដែល​ជឿ​ទ្រង់ ឲ្យ​ចូល​ទៅ​ក្នុង​ក្តី​អំណរ​នៃ​ព្រះ​វត្ត​មាន​ទ្រង់​ តាម​រយៈ​ការ​សុគ​របស់​ទ្រង់។

យើង​យក​តម្រាប់​តាម​ការ​បន្ទាប​ខ្លួន​របស់​ព្រះ​យេស៊ូវ ពេល​ដែល​យើង​ខិត​ខំ​បម្រើ​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌ ដោយ​បម្រើ​អ្នក​ដទៃ។ ព្រះ​ទ័យ​សប្បុរស​របស់​ព្រះ​យេស៊ូវ​ ជួយ​ឲ្យ​យើង​មើល​ឃើញ​សម្រស់ នៃ​ការ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ។ នៅ​ក្នុង​លោកិយ ដែល “យក​ខ្លួន​ឯង​ជា​ទីមួយ” ការ​ព្យាយាម​រក​ឲ្យ​បាន​ការ​បន្ទាប​ខ្លួន មិន​មែន​ជា​ការងាយ​ស្រួល​ឡើយ។ ប៉ុន្តែ ខណៈ​ពេល​ដែល​យើង​សម្រាក ដោយ​សុខ​សាន្ត នៅ​ក្នុង​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​សង្រ្គោះ​យើង ទ្រង់​នឹង​ប្រទាន​យើង នូវ​អ្វីៗ​ដែល​យើង​ត្រូវ​ការ ដើម្បី​បម្រើ​ទ្រង់​។—JAMES BANKS

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles